កម្ពុជា ប្តេជ្ញាប្រែក្លាយព្រំដែនជាមួយថៃ ទៅជាតំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការពេញលេញ

កម្ពុជា ប្តេជ្ញាប្រែក្លាយព្រំដែនជាមួយថៃ ទៅជាតំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការពេញលេញ

យោងតាមក្រសួងព័ត៌មាន បានឱ្យដឹងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ឯកឧត្ដម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានបញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តឥតងាករេរបស់កម្ពុជា ក្នុងការប្រែក្លាយព្រំដែនកម្ពុជា-ថៃ ទៅជាតំបន់សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ ការប្តេជ្ញាចិត្តនេះ គឺដោយគោរពពេញលេញនូវច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍ និងស្មារតីអាស៊ាន។
Cambodia-Thailand border cooperation

នៅក្នុងបទបង្ហាញជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP) សរុបចំនួន ១២ប្រទេស នៅទីស្តីការក្រសួងការពារជាតិ នាព្រឹកថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម រដ្ឋលេខាធិការ បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃការអនុវត្តសេចក្ដីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ ស្តីពីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដែលបានចុះហត្ថលេខានៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥។
MACPP presentation

ឯកឧត្ដម រដ្ឋលេខាធិការ បានបញ្ជាក់ថា ឯកសារនេះគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឡើងវិញនូវទំនុកចិត្ដ សន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។ វាក៏បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម សម្រាប់ការដោះស្រាយវិវាទដោយសន្តិវិធី ការមិនប្រើប្រាស់កម្លាំង ការគោរពច្បាប់អន្តរជាតិ ការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យ បូរណភាពទឹកដី និងឯករាជ្យ។
Cambodia-Thailand peace initiatives

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានគូសបញ្ជាក់អំពីវិស័យអាទិភាពមួយចំនួន ដែលបានព្រមព្រៀងគ្នាក្រោមសេចក្ដីថ្លែងការណ៍រួម។ វិស័យទាំងនោះរួមមាន ការដោះលែងកងទ័ពកម្ពុជា ការដកអាវុធធុនធ្ងន់ ការដោះមីនមនុស្សធម៌ ការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កិច្ចសហប្រតិបត្តិការលើការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ដំណើរនៃការធ្វើប្រក្រតីភាពនៃទំនាក់ទំនងការទូត ដែលជាជំហានដ៏សំខាន់ឆ្ពោះទៅរកការកសាងទំនុកចិត្ត និងការស្តារទំនាក់ទំនងជាប្រក្រតីរវាងកម្ពុជា និងថៃ។
Priority areas for cooperation
Diplomatic relations normalization

ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់អំពីការអនុវត្តដោយស្មោះត្រង់របស់កម្ពុជាចំពោះការប្តេជ្ញាចិត្ត និងការត្រៀមខ្លួនដើម្បីធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយប្រទេសថៃ ដើម្បីផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។
Cambodia's commitment

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់បន្ថែមទៀតនូវការថ្លែងអំណរគុណរបស់កម្ពុជាចំពោះប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន សហរដ្ឋអាម៉េរិក ចិន ព្រមទាំងមិត្ត និងដៃគូទាំងអស់សម្រាប់ការគាំទ្រប្រកបដោយស្ថាបនា ក្នុងការសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ។
Thanks to international partners
Kuala Lumpur Joint Statement

ក្នុងអំឡុងនៃបទបង្ហាញនេះ មន្ត្រីជាន់ខ្ពស់មកពីក្រសួង និងស្ថាប័នពាក់ព័ន្ធបានផ្ដល់ព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀតអំពី វិធាន នីតិវិធី និងផែនការសកម្មភាពដែលបានព្រមព្រៀងដោយភាគីទាំងពីរ។ ព័ត៌មានទាំងនោះពាក់ព័ន្ធនឹងការដកអាវុធធុនធ្ងន់ និងការដោះមីនមនុស្សធម៌ជូនអនុព័ន្ធយោធាបរទេស ប្រចាំព្រះរាជាណាចក្រកម្ពុជា (MACPP)។
Demining efforts
Heavy weapon withdrawal
MACPP details
ប្រភព៖ ក្រសួងព័ត៌មាន

administrator

Related Articles