អគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅមួយកន្លែង នៅភ្នំពេញ បង្កឡើងដោយខ្សែសាកទូរស័ព្ទឆ្លងចរន្ត!

អគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅមួយកន្លែង នៅភ្នំពេញ បង្កឡើងដោយខ្សែសាកទូរស័ព្ទឆ្លងចរន្ត!

ភ្នំពេញ៖ នៅវេលាម៉ោងប្រមាណ ៧:២០ នាទីយប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានហេតុការណ៍អគ្គិភ័យមួយបានឆាបឆេះបន្ទប់ស្នាក់នៅមួយកន្លែង ស្ថិតនៅផ្ទះលេខ៦A តាមបណ្ដោយផ្លូវវេងស្រង ក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ហេតុការណ៍ដ៏រន្ធត់នេះ ត្រូវបានគេដឹងថា បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ពីខ្សែសាកទូរស័ព្ទដៃ ដែលបង្កឱ្យមានជាអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។ អគ្គិភ័យនេះបានធ្វើឱ្យខូចខាតបន្ទប់ដែលមានទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនធំទៀតផង។

បន្ទាប់ពីកើតហេតុភ្លាមៗ កម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៤ គ្រឿង ប្រើប្រាស់ទឹកអស់ ១ ឡាន ស្មើនឹង ៤ ម៉ែត្រគូប ដើម្បីអន្តរាគមន៍ពន្លត់។ ជាមួយគ្នានោះ ក៏មានរថយន្តជំនួយពីក្រុមហ៊ុនកាណាឌីយ៉ា ចំនួន ១ គ្រឿងផងដែរ ប៉ុន្តែពុំបានប្រើប្រាស់ទឹកនោះទេ។

ប្រតិបត្តិការបាញ់ពន្លត់បានប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ដោយនៅវេលាម៉ោង ៧:៤៥ នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យខាងលើត្រូវបានគ្រប់គ្រង និងពន្លត់បានទាំងស្រុង មិនបណ្ដាលឱ្យរាលដាលដល់ទីតាំងផ្សេងទៀតឡើយ។

administrator

Related Articles