ថៃលុបចោលប្រតិបត្តិការជាមួយកម្ពុជា! ក្រោយទាហាន ២រូបរងរបួសដោយសារជាន់មីនព្រំដែន

ថៃលុបចោលប្រតិបត្តិការជាមួយកម្ពុជា! ក្រោយទាហាន ២រូបរងរបួសដោយសារជាន់មីនព្រំដែន

រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ លោក អនុទីន ឆានវីរៈគុល ដែលកំពុងបំពេញភារកិច្ចជានាយករដ្ឋមន្ត្រីស្តីទីនោះ បានប្រកាសលុបចោលជាបន្ទាន់នូវរាល់ប្រតិបត្តិការទាំងអស់ដែលមានការពាក់ព័ន្ធជាមួយកម្ពុជា។ ការសម្រេចចិត្តដ៏រសើបនេះកើតឡើងភ្លាមៗ បន្ទាប់ពីមានទាហានថៃ ២រូបបានរងរបួសធ្ងន់ស្រាល ដោយសារតែដើរជាន់មីននៅតំបន់ព្រំដែន។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Khaosod នៅថ្ងៃទី១០ ខែវិច្ឆិកា។

ក្នុងចំណោមប្រតិបត្តិការដែលត្រូវបានលុបចោលទាំងអស់ ក៏រួមបញ្ចូលទាំងផែនការសហប្រតិបត្តិការយោធាណាមួយជាមួយកងទ័ពកម្ពុជាផងដែរ ដែលសបញ្ជាក់ឱ្យឃើញពីភាពតានតឹងមួយចំនួន។

ហេតុការណ៍ទាហានជាន់មីននេះ បានកើតឡើងជាថ្មីម្តងទៀត នៅថ្ងៃទី១០ ខែវិច្ឆិកា ក្នុងខេត្តស៊ីសាកេត។ ទាហានទាំងពីររូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីសង្គ្រោះ ប៉ុន្តែពុំមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។

ជុំវិញករណីនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃបានចាត់ទុកថា ជាទង្វើអរិភាពចំពោះប្រទេសថៃ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ខ្លួន។ ការបកស្រាយបែបនេះ រឹតតែធ្វើឱ្យចំណងទាក់ទងរវាងប្រទេសទាំងពីរកាន់តែមានភាពស្រពិចស្រពិល។

administrator

Related Articles