សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មេដឹកនាំឆ្នើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មេដឹកនាំឆ្នើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានមហាជនមើលឃើញថាជាមេដឹកនាំដ៏ឆ្នើម និងប្រកបដោយគតិបណ្ឌិតខ្ពស់ ដែលតែងតែក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យរក្សាភាពស្ងប់ស្ងាត់ និងមានទំនុកចិត្តពេញលេញលើកិច្ចខិតខំដោះស្រាយបញ្ហាប្រឈមនានារបស់រាជរដ្ឋាភិបាល។ សម្តេចមិនមែនជាអ្នកនៅស្ងៀមស្ងាត់នោះទេ ប៉ុន្តែរាល់សកម្មភាព និងការសម្រេចចិត្តរបស់សម្តេច គឺសុទ្ធតែពោរពេញទៅដោយភាពឆ្លាតវៃ ការទូតដ៏ប៉ិនប្រសប់ និងដំណោះស្រាយប្រកបដោយសន្តិវិធី រហូតសម្រេចបានលទ្ធផលជាក់លាក់ប្រកបដោយផ្លែផ្កា។

ជាមួយចំណេះដឹងដ៏ទូលំទូលាយ ភាពវៃឆ្លាតខ្ពស់ ក៏ដូចជាសមត្ថភាពពេញលេញ និងចក្ខុវិស័យវែងឆ្ងាយ សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះបូរណភាពទឹកដីកម្ពុជាជានិច្ច។ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា ដីរបស់យើងនៅតែជាដីរបស់យើង ហើយរាល់បញ្ហាព្រំដែននឹងត្រូវដោះស្រាយដោយសន្តិវិធី ប្រកបដោយភាពឈ្លាសវៃ ដោយឈរលើគោលការណ៍នៃការការពារបូរណភាពទឹកដី និងសេចក្តីសុខរបស់ប្រជាពលរដ្ឋជាចម្បង។

សម្តេចយល់ច្បាស់ពីផលវិបាកដែលសង្គ្រាមអាចបង្កឡើង ដែលនឹងបណ្ដាលឱ្យមានការបាត់បង់អាយុជីវិតដ៏គួរឱ្យសោកស្ដាយទាំងកងទ័ព និងប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយព្រំដែន។ ហេតុដូច្នេះហើយ ទើបសម្តេចជ្រើសរើសការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយប្រើប្រាស់យន្តការការទូត និងច្បាប់អន្តរជាតិ ដើម្បីធានាបាននូវសុវត្ថិភាពប្រជាជន និងការពារទឹកដីឱ្យរួចផុតពីជម្លោះប្រដាប់អាវុធគ្រប់ទម្រង់។ ៕ ប្រភព ៖ សំឡេងសង្គម

administrator

Related Articles