សមត្ថកិច្ចខណ្ឌដង្កោ ឆ្មក់ចាប់បានជនសង្ស័យម្នាក់ ករណីគំរាមកាប់នឹងកាំបិតបុ័ងតោ ដល់ជនរងគ្រោះ!

សមត្ថកិច្ចខណ្ឌដង្កោ ឆ្មក់ចាប់បានជនសង្ស័យម្នាក់ ករណីគំរាមកាប់នឹងកាំបិតបុ័ងតោ ដល់ជនរងគ្រោះ!

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់បានជាស្ថាពរ ពាក់ព័ន្ធករណីប៉ុនប៉ងប្រព្រឹត្តអំពើហិង្សាដោយចេតនា (គំរាមកាប់នឹងកាំបិតបុ័ងតោ) ទៅលើជនរងគ្រោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣៖៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចភោជនីយដ្ឋាន «ដៃអូន» ដែលមានទីតាំងស្ថិតនៅលើផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះនៅក្នុងករណីនេះមានឈ្មោះ ទួន ឡង់ឌី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាជាងភ្លើង និងមានទីលំនៅផ្ទះជួល ស្ថិតនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកឯជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ផេន បូរិន ហៅរិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួននៅវេលាម៉ោង១៤៖៤០នាទី ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចបន្ទប់ជួលរបស់ខ្លួន ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ដដែល។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងជាកាំបិតបុ័ងតោ ចំនួន០១ផងដែរ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ ផេន បូរិន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបខ្លួនពិតជាបានធ្វើសកម្មភាពប្រើកាំបិតបុ័ងតូគំរាមកាប់ទៅលើជនរងគ្រោះប្រាកដមែន។ បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ និងមានការសម្របសម្រួលពីលោក វ៉ិត មឃៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចក៏បានអនុញ្ញាតឱ្យឃាត់ខ្លួនជនសង្ស័យ ដើម្បីបន្តនីតិវិធីចាត់ការតាមផ្លូវច្បាប់តែម្តង។

administrator

Related Articles