ទឹកចិត្តដ៏ប្រពៃ! ប្រធានាធិបតីម៉ិកស៊ិក Sheinbaum ផ្ដល់ក្ដីស្រមៃ World Cup ដល់ស្រ្តីវ័យក្មេង

ទឹកចិត្តដ៏ប្រពៃ! ប្រធានាធិបតីម៉ិកស៊ិក Sheinbaum ផ្ដល់ក្ដីស្រមៃ World Cup ដល់ស្រ្តីវ័យក្មេង

ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានប្រកាសកាលពីថ្ងៃចន្ទថា លោកស្រីនឹងមិនចូលរួមការប្រកួតបើកឆាកនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ិកស៊ិកឡើយ។ ផ្ទុយទៅវិញ លោកស្រីបានសម្រេចចិត្តផ្ដល់កៅអីពិសេសរបស់លោកស្រីទៅឱ្យអ្នកគាំទ្របាល់ទាត់វ័យក្មេងស្រីម្នាក់ដែលមិនមានលទ្ធភាពចូលរួម។

លោកស្រី Sheinbaum បានថ្លែងប្រាប់សន្និសីទសារព័ត៌មានថា៖ «ខ្ញុំបានធ្វើការសម្រេចចិត្តមួយ។ ខ្ញុំនឹងផ្ដល់សំបុត្ររបស់ខ្ញុំទៅដល់ក្មេងស្រី ឬស្ត្រីវ័យក្មេងម្នាក់ដែលមិនដែលមានឱកាសចូលរួម និងអ្នកដែលពិតជាស្រឡាញ់កីឡាបាល់ទាត់»។

World Cup Ticket

ក្នុងអំឡុងពេលទស្សនកិច្ចរបស់ប្រធាន FIFA លោក Gianni Infantino ទៅកាន់ប្រទេសម៉ិកស៊ិកកាលពីខែសីហា លោកស្រី Sheinbaum ក៏បានបញ្ជាក់ជាថ្មីថា លោកស្រីនឹងមិនប្រើប្រាស់សំបុត្រនោះទេ។ លោកស្រីបានបន្ថែមទៀតថា៖ «យើងកំពុងសម្រេចចិត្តថាយើងនឹងជ្រើសរើសដោយរបៀបណា ប៉ុន្តែខ្ញុំនឹងផ្ដល់សំបុត្រលេខ ០០០០១ នោះទៅឱ្យនារីម្នាក់ ដើម្បីឱ្យនាងអាចសម្រេចក្ដីសុបិនអំពីបាល់ទាត់របស់នាងបាន»។

ប្រធានាធិបតីរូបនេះក៏បានរំលឹកផងដែរថា ទីក្រុងម៉ិកស៊ិកធ្លាប់ធ្វើជាម្ចាស់ផ្ទះការប្រកួតបើកឆាក World Cup កាលពីឆ្នាំ ១៩៧០ និង ១៩៨៦ ដែលធ្វើឱ្យកីឡដ្ឋាន Azteca ក្លាយជាកន្លែងដំបូងគេក្នុងប្រវត្តិសាស្ត្រដែលរៀបចំការប្រកួតបើកឆាកដល់ទៅបីដង។

លោកស្រី Sheinbaum ក៏បានលើកឡើងពីសកម្មភាពដែលបានគ្រោងទុក និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុងសហម្ចាស់ផ្ទះមួយចំនួនទៀតដូចជា Guadalajara និង Monterrey ផងដែរ។ ទោះជាយ៉ាងណា លោកស្រីមិនបានបញ្ជាក់ពីគម្រោងលម្អិត ឬចំនួនថវិកាពាក់ព័ន្ធនោះទេ៕

administrator

Related Articles