ក្តៅគគុក! អាជ្ញាធរខណ្ឌកំបូល បង្ក្រាបសំណង់ខុសច្បាប់លើផ្លូវជាតិលេខ៣ ទាមទារគម្លាត ៨ម៉ែត្រ

ក្តៅគគុក! អាជ្ញាធរខណ្ឌកំបូល បង្ក្រាបសំណង់ខុសច្បាប់លើផ្លូវជាតិលេខ៣ ទាមទារគម្លាត ៨ម៉ែត្រ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌ​កំ​បូល​បាន​បន្ត​ពង្រឹង​ការងារ​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ និង​សោភ័ណ​ភាព​មូលដ្ឋាន ដោយ​បាន​ចុះ​ត្រួតពិនិត្យ និង​ណែនាំ​ដោយ​ផ្ទាល់​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​ដែល​បាន​សាងសង់​សំណង់​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ។
រូបភាពពាក់ព័ន្ធ

ជាក់ស្តែង នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ លោក ទ្រី ណា​រ៉េ​ត អភិបាលរង​នៃ​គណ​:​អភិបាល​ខណ្ឌ​កំ​បូល បាន​ដឹកនាំ​មន្ត្រី​ជំនាញ សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ និង​អាជ្ញាធរ​សង្កាត់ ចុះ​ធ្វើការ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​កំ​បូល។ គោលបំណង​គឺ​ដើម្បី​តម្រូវ​ឱ្យ​ពួក​គាត់​ធ្វើការ​រុះរើ​សំណង់​ដែល​រំលោភ​លើ​ចំណី​ផ្លូវ​សាធារណៈ ដោយ​ដក​គម្លាត​ពី​ចិញ្ចើម​ផ្លូវ​ឱ្យ​បាន​ត្រឹមត្រូវ​ចំនួន​៨​ម៉ែត្រ។
រូបភាពពាក់ព័ន្ធ

គោលដៅ​ចម្បង​នៃ​ការ​ចុះ​អនុវត្ត​វិធានការ​ដ៏​ម៉ឺងម៉ាត់​នេះ គឺ​តម្រូវ​ឱ្យ​ម្ចាស់​សំណង់ ឬ​ទីតាំង​លក់ដូរ​ទាំងឡាយ​ណា ដែល​បាន​កាន់កាប់ ឬ​សាងសង់​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​ត្រូវ​ធ្វើការ​រុះរើ​ដោយ​ស្ម័គ្រចិត្ត និង​អនុវត្ត​តាម​បទបញ្ជា​របស់​អាជ្ញាធរ។
រូបភាពពាក់ព័ន្ធ

ជា​ពិសេស អាជ្ញាធរ​បាន​ណែនាំ​យ៉ាង​ច្បាស់លាស់​ដល់​ប្រជាពលរដ្ឋ និង​អាជីវករ ឱ្យ​រុះរើ និង​ដក​គម្លាត​ចេញពី​ចិញ្ចើម​ផ្លូវ​សាធារណៈ​ឱ្យ​បាន​ត្រឹមត្រូវ ក្នុង​ចម្ងាយ ៨​ម៉ែត្រ ដើម្បី​ធានា​ថា ផ្លូវជាតិ​លេខ​៣ អាច​ដំណើរការ​បាន​ពេញលេញ ផ្តល់​ភាព​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់​សម្រាប់​ការ​ធ្វើ​ចរាចរណ៍​សាធារណៈ​ទូទៅ។
រូបភាពពាក់ព័ន្ធ

សកម្មភាព​នេះ​សបញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់​របស់​រដ្ឋបាល​ខណ្ឌ​កំ​បូល ក្នុង​ការ​អនុវត្ត​ច្បាប់ និង​រក្សា​វិន័យ​សង្គម ដើម្បី​ផលប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ និង​សោភ័ណ​ភាព​រាជធានី​ភ្នំពេញ​ទាំងមូល ៕
រូបភាពពាក់ព័ន្ធ

administrator

Related Articles