អព្ភូតហេតុ! បុរសវៀតណាម៣នាក់ រស់រានមានជីវិតក្រោយរសាត់តាមព្យុះកាល់ម៉ាហ្គីអស់៤០ម៉ោងលើផ្ទៃសមុទ្រ

អព្ភូតហេតុ! បុរសវៀតណាម៣នាក់ រស់រានមានជីវិតក្រោយរសាត់តាមព្យុះកាល់ម៉ាហ្គីអស់៤០ម៉ោងលើផ្ទៃសមុទ្រ

វៀតណាម៖ ហេតុការណ៍មិនគួរឱ្យជឿមួយបានកើតឡើង ដោយបុរសជនជាតិវៀតណាមចំនួន ៣នាក់ មានសំណាងបានរួចផុតពីសេចក្តីស្លាប់យ៉ាងអស្ចារ្យ ក្រោយរសាត់អណ្តែតតែងតោលនៅលើផ្ទៃសមុទ្រអស់រយៈពេលជាង ៤០ម៉ោង ដោយសារតែឥទ្ធិពលនៃព្យុះទីហ្វុងកាល់ម៉ាហ្គី។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time កាលពីថ្ងៃទី១១ ខែវិច្ឆិកា។

បុរសទាំងបីនាក់នេះត្រូវបានរលកយក្សបោកបក់ឱ្យរសាត់ទៅឆ្ងាយពីឆ្នេរសមុទ្រ តាំងពីអំឡុងថ្ងៃទី៨ កន្លងទៅ ខណៈដែលព្យុះទីហ្វុងកាល់ម៉ាហ្គីកំពុងតែបោកបក់យ៉ាងខ្លាំងក្លា។ ភ្លាមៗនោះ អាជ្ញាធរវៀតណាមក៏បានចេញប្រតិបត្តិការស្វែងរកពួកគាត់ដែរ ប៉ុន្តែរកមិនឃើញទាល់សោះ។

បន្ទាប់ពីរយៈពេលជាង ៤០ម៉ោងនៃភាពភ័យរន្ធត់នៅកណ្តាលសមុទ្រ ទើបមានអ្នកប្រទះឃើញពួកគាត់អណ្តែតតែម្នាក់ឯង ឆ្ងាយពីឆ្នេរ ហើយក៏បានផ្តល់ជំនួយសង្គ្រោះភ្លាមៗ។ គួរបញ្ជាក់ផងដែរថា កាលពីសប្តាហ៍មុន ព្យុះទីហ្វុងកាល់ម៉ាហ្គីនេះបានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរ ដោយបានបណ្តាលឱ្យពលរដ្ឋវៀតណាមចំនួន ៥នាក់ និងពលរដ្ឋហ្វីលីពីនជាង ២០០នាក់បានបាត់បង់ជីវិត។

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time

administrator

Related Articles