លោក Boonsin Padklang ត្រូវព្រឹទ្ធសភាថៃកោះហៅបំភ្លឺករណីផ្គើនបញ្ជារដ្ឋាភិបាលអំឡុងជម្លោះព្រំដែន!

លោក Boonsin Padklang ត្រូវព្រឹទ្ធសភាថៃកោះហៅបំភ្លឺករណីផ្គើនបញ្ជារដ្ឋាភិបាលអំឡុងជម្លោះព្រំដែន!

លោក Boonsin Padklang អតីតមេបញ្ជាការភូមិភាគ២ថៃ នឹងត្រូវចូលខ្លួនទៅបំភ្លឺនៅព្រឹទ្ធសភាជុំវិញការអះអាងថា រូបលោកបានផ្គើនបញ្ជារបស់រដ្ឋាភិបាលឲ្យបញ្ឈប់ការបាញ់ប្រហារ បន្ទាប់ពីការផ្ទុះអាវុធជាមួយកម្ពុជានៅតំបន់ព្រំដែនអស់រយៈពេល ៦ ម៉ោង។

បើយោងតាមការផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងសន្តិសុខរដ្ឋ ដែលដឹកនាំដោយលោក Sawat Tassana បានថ្លែងថា៖ «គណៈកម្មាធិការបានសម្រេចចិត្តអញ្ជើញលោក Boonsin Padklang ឲ្យចូលរួមក្នុងកិច្ចប្រជុំមួយនៅថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ដើម្បីបំភ្លឺ និងផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍ព្រំដែនរវាងថៃ និងកម្ពុជា»។

Boonsin Padklang

កាលពីថ្ងៃអាទិត្យ លោក Boonsin បានសារភាពយ៉ាងចំហរថា លោកពិតជាមិនបានគោរពតាមបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកកដែលបានបង្គាប់ឲ្យបញ្ឈប់ការបាញ់ប្រហារនោះទេ កំឡុងពេលជម្លោះព្រំដែនជាមួយកម្ពុជាបានផ្ទុះឡើងកាលពីខែកក្កដាកន្លងទៅ។

ថ្លែងនៅក្នុងខេត្ត Nakhon Pathom បុរសដែលត្រូវបានគេចាត់ទុកថាជាអ្នកញុះញង់ឲ្យមានការឈ្លានពានកម្ពុជារូបនេះ បានបញ្ជាក់ថា លោកផ្ទាល់គឺជាអ្នកបដិសេធមិនស្តាប់តាមបញ្ជារបស់រដ្ឋដែលបានបង្គាប់ឲ្យភូមិភាគ២បញ្ឈប់ការប្រយុទ្ធ ដោយសារតែលោកមានបំណងចង់បានទឹកដី។

ទោះជាយ៉ាងណាក៏ដោយ ក្រោយមកមិនបានប៉ុន្មានផង ជនល្មោភសង្គ្រាម និងមានភាពក្រឡិចក្រឡុចម្នាក់នេះ បែរជាបានក្រឡាស់សម្តីរបស់ខ្លួន ដោយអះអាងថា លោកមិនបានទទួលបញ្ជាពីនរណាទាំងអស់ ហើយបានស្នើដល់ប្រជាពលរដ្ឋថៃ កុំឲ្យគិតដល់រឿងអតីតកាលទៀត។

administrator

Related Articles