ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ពីស្ថានភាពជំងឺកូវីដ-១៩ ដោយមិនបានរកឃើញករណីវិជ្ជមានថ្មី អ្នកជាសះស្បើយថ្មី ឬអ្នកជំងឺស្លាប់បន្ថែមឡើយ។ នេះជាសញ្ញាណដ៏ល្អប្រសើរមួយដែលប្រទេសកម្ពុជាបន្តរក្សាបាននូវភាពសូន្យនៃករណីឆ្លងថ្មី។
ដើម្បីរក្សាបាននូវសុវត្ថិភាពសហគមន៍ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការ “៣កុំ ៣ការពារ” របស់រាជរដ្ឋាភិបាល។

សូមជម្រាបថា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងសុខាភិបាលក៏បានប្រកាសថា គ្មានករណីឆ្លងថ្មី គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកជំងឺស្លាប់ដូចគ្នា។
ជាក់ស្ដែង មិនមានករណីឆ្លងថ្មីនៅក្នុងសហគមន៍ (អូមីក្រុង) និងគ្មានករណីនាំចូលពីបរទេសនោះទេ។

គិតត្រឹមព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានដូចតទៅ៖
* អ្នកឆ្លងសរុប៖ ១៣៩,៦៥៥ នាក់
* អ្នកជាសះស្បើយសរុប៖ ១៣៦,៥៩៩ នាក់
* អ្នកស្លាប់សរុប៖ ៣,០៥៦ នាក់

កំណត់សម្គាល់៖ ក្រសួងសុខាភិបាលបានបញ្ជូនលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) សម្រាប់គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅកាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីធានាការគ្រប់គ្រងបន្តប្រកបដោយប្រសិទ្ធភាពរួចហើយ។
ក្រសួងសុខាភិបាលនឹងបន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាពតាមរយៈទំព័រហ្វេសប៊ុក និងគេហទំព័រផ្លូវការរបស់ក្រសួង www.cdcmoh.gov.kh ដែលមានឯកសារអប់រំសុខភាពជាច្រើនសម្រាប់ទាញយក។
សម្រាប់ព័ត៌មានបន្ថែម ឬសាកសួរពីបញ្ហាសុខភាព សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងតាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤, ០១២ ៤៨៨ ៩៨១, ឬ ០១២ ៨៣៦ ៨៦៨។
