ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក សុខ ឥសាន បានលើកឡើងនូវចំណុចសំខាន់ៗចំនួន ១០ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងកម្ពុជា និងសៀម ក៏ដូចជាកត្តាភូមិសាស្ត្រនយោបាយក្នុងតំបន់។
១- លោកបានគូសបញ្ជាក់ថា កុំនិយាយពីទំនាក់ទំនងល្អរវាងកម្ពុជា-សៀម ព្រោះតាំងពីមុនផ្ទុះអាវុធមក ប្រទេសទាំងពីរមិនដែលមានទំនាក់ទំនងល្អ និងស្មោះត្រង់ជាមួយគ្នាឡើយ។
២- ការរៀបចំមហោស្រពសិល្បៈរឿងអ្នកតាឃ្លាំងមឿង គឺជារឿងប្រវត្តិសាស្ត្រខ្មែរ ដែលកើតឡើងជាយូរលង់មកហើយ មិនមែនបង្កើតឡើងដើម្បីលើកមុខមាត់បុគ្គលណាមួយនោះទេ។
៣- អ្នកណាក៏ដឹងដែរថាសៀមមិនចង់បានសន្តិភាពជាមួយកម្ពុជា ដោយសំអាងលើអាវុធយុទ្ធភ័ណ្ឌទំនើប និងសម្បូរបែបជាងខ្មែរ។ ក៏ប៉ុន្តែ សៀមត្រូវបានបង្ខំដោយពន្ធនាំចូលទំនិញទៅសហរដ្ឋអាមេរិក ទើបសៀមព្រមចុះហត្ថលេខាទាំងទើសទាល់ចិត្ត។
៤- អញ្ចឹងហើយបានជាមួយដង្ហើមចង្រឹត សៀមតែងគំរាមថានឹងផ្ទុះសង្គ្រាមជាមួយកម្ពុជា។ តែការផ្ទុះសង្គ្រាមមិនអាចកើតឡើងបានទេ ដោយសារសៀមខ្លាចលោក ត្រាំ រឹតកវា។
៥- សៀមតែងតែរករឿងខ្មែរជារៀងរហូត តាំងពីចាញ់រឿងប្រាសាទតាមាន់ធំ តូច និងតាក្របី រហូតដល់ប្រាសាទខ្នារថែមទៀត។
៦- តែសៀមត្រូវស្លាក់កក ដោយសារមានឯកឧត្តម ត្រាំ នៅពាំងពីមុខ។ បើកុំមានឯកឧត្តម ត្រាំ នៅពាំងពីមុខទេ សៀមអាចនឹងវាយខ្មែរសារជាថ្មី។
៧- បើសៀមវាយខ្មែរជាថ្មី នោះស្មើនឹងសៀមប្រឆាំងលោក ត្រាំ និងមើលស្រាលឯកឧត្តម ត្រាំ ដែលជាចៅហ្វាយរបស់ខ្លួន។
៨- ឯកឧត្តម ត្រាំ មិនអនុញ្ញាតឲ្យសៀមមើលស្រាលខ្លួន ដែលជាចៅហ្វាយរបស់សៀមជាដាច់ខាត។ ដោយដឹងចិត្តសៀម ទើបលោក ត្រាំ ដាក់កម្រិតឲ្យអនុទិនទៅចុះហត្ថលេខាសន្តិភាពជាមួយកម្ពុជាឲ្យបាន ទោះអនុទិនយកលេសរវល់បុណ្យសពស្តេចស្រីសៀមក៏ដោយ។
៩- លោក សុខ ឥសាន បានបញ្ជាក់ថា បុណ្យសពស្តេចស្រីសៀមមិនមែនជាហេតុផលទេ ព្រោះទៅចុះហត្ថលេខាសន្តិភាពនៅថ្ងៃទី២៦ ខែតុលារួច អនុទិននៅបន្តប្រជុំកំពូលអាស៊ានទៀតបាន។
១០- ក្រោយប្រជុំកំពូលអាស៊ានរួច អនុទិនក៏បន្តប្រជុំ APEC ទៀត ដោយមិនបានត្រឡប់ទៅបុណ្យសពស្តេចស្រីសៀមឯណា។ នេះបញ្ជាក់ថាសៀមវាគ្រាន់តែកំញើញខ្មែរប៉ុណ្ណោះ តែវាមិនហ៊ានវាយខ្មែរទេ៕
ដោយ ៖ សុខ ឥសាន
