ថៃបិទច្រកព្រំដែនជាឯកតោភាគី! ពលករខ្មែររាប់រយនាក់ជាប់គាំងមិនអាចវិលចូលស្រុកកំណើតបាន

ថៃបិទច្រកព្រំដែនជាឯកតោភាគី! ពលករខ្មែររាប់រយនាក់ជាប់គាំងមិនអាចវិលចូលស្រុកកំណើតបាន

រហូតមកដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ គឺជាថ្ងៃទី៣ ហើយដែលអាជ្ញាធរថៃបានសម្រេចបិទច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងខេត្តបាត់ដំបង ទាំងស្រុងជាឯកតោភាគី ដោយមិនអនុញ្ញាតឱ្យពលករខ្មែរដែលកំពុងបំពេញការងារនៅក្នុងប្រទេសថៃ អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញបានឡើយ។ ស្ថានភាពនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះពលករខ្មែររាប់រយនាក់ដែលកំពុងរង់ចាំត្រឡប់មកផ្ទះ។

Border Gate

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត!

ប្រភពពីអាជ្ញាធរកម្ពុជាបានឱ្យដឹងថា កាលពីយប់ថ្ងៃទី៨ ខែវិច្ឆិកា កន្លងទៅ ភាគីថៃបានធ្វើការទូរសព្ទមកកាន់សមភាគីកម្ពុជា ដើម្បីជម្រាបដំណឹងអំពីការសម្រេចចិត្តបិទច្រកព្រំដែនអន្តរជាតិដូងទាំងស្រុងនេះ។ យ៉ាងណាមិញ បន្ទាប់ពីភាគីកម្ពុជាបានសាកសួរអំពីមូលហេតុច្បាស់លាស់ ភាគីថៃបានឆ្លើយបញចាក់យ៉ាងខ្លីថា នេះគឺជា “បញ្ជាពីថ្នាក់លើ”។ ដូច្នេះហើយ គឺចាប់តាំងពីថ្ងៃទី៩ ខែវិច្ឆិកា រហូតមក ច្រកព្រំដែននេះត្រូវបានបិទទាំងស្រុង ដោយពលករខ្មែរមិនអាចចេញចូលបានដូចមុនទៀតឡើយ។

Cambodian Workers

លោក ខុង យ៉ាលូង ប្រធានច្រកអន្តរជាតិដូង បានមានប្រសាសន៍បញ្ជាក់ថា មួយរយៈចុងក្រោយនេះ ចំនួនពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃ មានការថយចុះគួរឱ្យកត់សម្គាល់ ដោយក្នុងមួយថ្ងៃមានប្រមាណជាង ១០០ នាក់ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងប៉ុន្មានខែមុន។ លោកបានបន្ថែមទៀតថា មិនត្រឹមតែច្រកអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង ប៉ុណ្ណោះទេ សូម្បីតែច្រកអន្តរជាតិព្រុំ ក្នុងខេត្តប៉ៃលិន ក៏ត្រូវបានភាគីថៃសម្រេចបិទជាឯកតោភាគីទាំងស្រុងដូចគ្នាដែរ។

Border Crossing

គួររំលឹកផងដែរថា ខេត្តបាត់ដំបងមានច្រកព្រំដែនសរុបចំនួន ៥ ដែលជាប់ជាមួយប្រទេសថៃ រួមមានច្រកអន្តរជាតិដូង ច្រកអន្តរជាតិភ្នំដី ច្រកតំបន់អូររំដួល ច្រកតំបន់អូរអន្លក់ និងច្រកតំបន់ ៤០០។ កន្លងមក ពលករខ្មែរសរុបប្រមាណជាងមួយលាននាក់ហើយ ដែលបានវិលត្រឡប់មកពីប្រទេសថៃឆ្លងកាត់ច្រកទាំងនេះ។ ការបិទច្រកព្រំដែនដោយគ្មានការជូនដំណឹងច្បាស់លាស់នេះ បានបង្កជាក្តីបារម្ភ និងផលប៉ះពាល់យ៉ាងខ្លាំងដល់ពលករខ្មែររាប់រយនាក់ដែលកំពុងរង់ចាំវិលត្រឡប់មកជួបជុំក្រុមគ្រួសារ។

អត្ថបទ៖ សោ និយមរ័ត្ន

administrator

Related Articles