តៃវ៉ាន់៖ ប្រកាសអាសន្នជម្លៀសពលរដ្ឋជាង ៣ពាន់នាក់ ក្រោយព្យុះទីហ្វុង Fung-wong នាំមកនូវហានិភ័យបាក់ដី

តៃវ៉ាន់៖ ប្រកាសអាសន្នជម្លៀសពលរដ្ឋជាង ៣ពាន់នាក់ ក្រោយព្យុះទីហ្វុង Fung-wong នាំមកនូវហានិភ័យបាក់ដី

តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់ កាលពីថ្ងៃទី១១ ខែវិច្ឆិកា បានប្រកាសពីស្ថានភាពអាសន្ននៃការបាក់ដី និងបានធ្វើការជម្លៀសប្រជាពលរដ្ឋរាប់ពាន់នាក់ជាបន្ទាន់ ដោយសារតែឥទ្ធិពលដ៏ខ្លាំងក្លារបស់ព្យុះទីហ្វុង Fung-wong។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន The Strait Times។ តំបន់ដែលស្ថិតនៅក្រោមការគំរាមកំហែងខ្ពស់ដោយគ្រោះធម្មជាតិនេះ គឺទីក្រុង Kaohsiung ដែលស្ថិតនៅភាគខាងត្បូងនៃកោះតៃវ៉ាន់។

Typhoon

លោក Lai Ching-te ប្រធានាធិបតីតៃវ៉ាន់ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះ និងតម្រូវឱ្យជម្លៀសខ្លួនជាបន្ទាន់នោះ មានចំនួនសរុប ៣,៣៣៧នាក់។ ពួកគេត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាពជាបណ្ដោះអាសន្ន គឺជំរំនៅក្នុងក្រុង Guangfu។ គួររំលឹកផងដែរថា កាលពីអំឡុងខែកញ្ញាកន្លងទៅ ទីក្រុង Hualien របស់តៃវ៉ាន់ក៏បានរងការវាយប្រហារដោយព្យុះយ៉ាងធ្ងន់ធ្ងរផងដែរ ដោយពេលនោះបានបណ្ដាលឱ្យមនុស្សចំនួន ១៨នាក់បាត់បង់ជីវិត។

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times

administrator

Related Articles