ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា កំពុងស្វែងយល់ឱកាសទេសចរណ៍ និងវិនិយោគនៅកម្ពុជាយ៉ាងស៊ីជម្រៅ!

ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា កំពុងស្វែងយល់ឱកាសទេសចរណ៍ និងវិនិយោគនៅកម្ពុជាយ៉ាងស៊ីជម្រៅ!

រាជធានីរីយ៉ាដ៖ ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តន៍ភាពវិនិយោគដ៏ទាក់ទាញរបស់កម្ពុជា។



ការចាប់អារម្មណ៍នេះបានកើតឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត។ ក្នុងជំនួបដ៏សំខាន់កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោក Walid bin Nasser Al-Shahri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា រួមជាមួយពាណិជ្ជករធំៗជាង ៥០រូប ចូលជួបសម្តែងការគួរសម និងស្វែងយល់ស៊ីជម្រៅពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា។



ក្រោយពីបានពិភាក្សា និងស្វែងយល់យ៉ាងយកចិត្តទុកដាក់ ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ពិសេសចំពោះវិស័យទេសចរណ៍កម្ពុជា ដែលជាទីផ្សារទើបនឹងរះ ប្រកបដោយភាពសម្បូរបែប និងឱកាសវិនិយោគដ៏ល្អឥតខ្ចោះ។ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងស្វែងយល់លម្អិតបន្ថែមទៀត ក្រុមប្រឹក្សានេះបានត្រៀមរៀបចំដំណើរទស្សនកិច្ចមកសិក្សាស្វែងយល់ផ្ទាល់នៅកម្ពុជានៅក្នុងខែធ្នូខាងមុខនេះ។



administrator

Related Articles