សៀមរាប! បង្កើតក្រុមការងារ Hotline 24/7 ជួយជនបរទេស ពហុភាសា ដោះស្រាយបញ្ហាគ្រប់ពេល!

សៀមរាប! បង្កើតក្រុមការងារ Hotline 24/7 ជួយជនបរទេស ពហុភាសា ដោះស្រាយបញ្ហាគ្រប់ពេល!

(ខេត្តសៀមរាប)៖ ស្របតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រកាសដាក់ដំណើរការជាផ្លូវការនូវ “ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline” ប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង សម្រាប់ផ្ដល់សេវាជំនួយដល់បងប្អូនជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ ឬទេសចរណ៍នៅក្នុងខេត្តសៀមរាប។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥។
រូបភាព

ក្រុមការងារពិសេសនេះមានមន្ត្រីជំនាញដែលមានសមត្ថភាពខ្ពស់ក្នុងការទំនាក់ទំនងជាច្រើនភាសា រួមមាន៖ អាល្លឺម៉ង់ ជប៉ុន អង់គ្លេស ថៃ ចិន កូរ៉េ បារាំង វៀតណាម និងអេស្ប៉ាញ។ ពួកគេត្រៀមខ្លួនជានិច្ចដើម្បីទទួលបណ្ដឹង ដោះស្រាយបញ្ហា និងជួយអន្តរាគមន៍បានទាន់ពេលវេលា ចំពោះរាល់សំណូមពរ ឬឧបសគ្គនានាដែលជនបរទេសអាចជួបប្រទះ។
រូបភាព

ដើម្បីទទួលបានជំនួយបន្ទាន់ ជនបរទេសទាំងអស់ ក៏ដូចជាប្រជាពលរដ្ឋដែលឃើញមានករណីចាំបាច់អន្តរាគមន៍សម្រាប់ជនបរទេស សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ Hotline: 031 374 9851។ សេវាកម្មនេះគឺដើម្បីធានាបាននូវសុវត្ថិភាព ភាពកក់ក្ដៅ និងភាពងាយស្រួលដល់ជនបរទេសទាំងអស់នៅខេត្តសៀមរាប។ (ប្រភព៖ ក្រសួងមហាផ្ទៃ)

administrator

Related Articles