អតីតមេភូមិភាគ២ថៃ Boonsin Padklang បដិសេធមិនចូលបំភ្លឺព្រឹទ្ធសភា រឿងមិនគោរពបទបញ្ជាឈប់បាញ់!

អតីតមេភូមិភាគ២ថៃ Boonsin Padklang បដិសេធមិនចូលបំភ្លឺព្រឹទ្ធសភា រឿងមិនគោរពបទបញ្ជាឈប់បាញ់!

លោក Boonsin Padklang អតីតមេបញ្ជាការភូមិភាគទី២របស់ថៃ បានបដិសេធមិនចូលខ្លួនតាមការកោះហៅរបស់គណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងសន្តិសុខរដ្ឋ ដោយបានលើកឡើងពីភាពមមាញឹកក្នុងការបំពេញភារកិច្ច។ ព័ត៌មាននេះត្រូវបានចុះផ្សាយដោយសារព័ត៌មាន Thai Enquirer កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

Boonsin Padklang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត!

តាមការគ្រោងទុក លោក Boonsin ត្រូវតែចូលខ្លួនទៅបំភ្លឺអំពីករណីដែលលោកបានអះអាងថា បានបំពានបទបញ្ជាពីរដ្ឋាភិបាលឱ្យបញ្ឈប់ការបាញ់ប្រហារ បន្ទាប់ពីមានការផ្ទុះអាវុធរយៈពេលប្រាំមួយម៉ោងជាមួយកម្ពុជានៅតំបន់ព្រំដែន។

លោក Boonsin ក៏បានទទួលស្គាល់ផងដែរថា លោកពិតជាមិនបានធ្វើតាមបញ្ជារបស់រដ្ឋាភិបាលទីក្រុងបាងកកដែលបានបញ្ជាឲ្យឈប់បាញ់នោះទេ កំឡុងពេលជម្លោះព្រំដែនជាមួយកម្ពុជាបានឈានដល់ការផ្ទុះអាវុធកាលពីខែកក្កដា។

ទោះជាយ៉ាងណាក៏ដោយ លោក Sawat Tassana ប្រធានគណៈកម្មាធិការព្រឹទ្ធសភាទទួលបន្ទុកកិច្ចការយោធា និងសន្តិសុខរដ្ឋ បានបញ្ជាក់ថា គណៈកម្មាធិការនឹងបន្តអញ្ជើញអតីតមេបញ្ជាការភូមិភាគទី២រូបនេះ ឲ្យចូលខ្លួនមកបំភ្លឺជាថ្មីម្តងទៀត នៅពេលដែលមានពេលវេលាសមរម្យ។

រៀបរៀងដោយ៖ សុខ សុវណ្ណ។

administrator

Related Articles