ដំណឹងសំខាន់! ក្រុងបាវិតនឹងជួសជុលផ្លូវបេតុងមួយខ្សែនៅភូមិបាវិតកណ្តាល ជំរុញពលរដ្ឋរុះរើសំណង់រំលោភដីចំណីផ្លូវ

ដំណឹងសំខាន់! ក្រុងបាវិតនឹងជួសជុលផ្លូវបេតុងមួយខ្សែនៅភូមិបាវិតកណ្តាល ជំរុញពលរដ្ឋរុះរើសំណង់រំលោភដីចំណីផ្លូវ

ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងបាវិតបានចេញសេចក្តីជូនដំណឹងដ៏សំខាន់មួយ ទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងក្រុងបាវិត ជាពិសេសអ្នករស់នៅតាមបណ្តោយផ្លូវលំមួយខ្សែ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត។ ផ្លូវបេតុងដែលនឹងត្រូវជួសជុលស្ថាបនាឡើងវិញនេះ មានប្រវែងសរុប ៤០៣ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកម្រាស់ ០.១៨ម៉ែត្រ ដែលជាការរួមចំណែកឧបត្ថម្ភថវិកាពីសប្បុរសជននានាក្នុងក្រុង។
Road construction in Bavet

ដើម្បីសម្រួលដល់ដំណើរការជួសជុលផ្លូវឱ្យប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស រដ្ឋបាលក្រុងបាវិត សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសំណង់រំលោភលើដីចំណីផ្លូវសាធារណៈ ដូចជារបង សំយ៉ាប ឬសំណង់ផ្សេងៗ សូមមេត្តារុះរើចេញវិញជាបន្ទាន់ យ៉ាងយូរត្រឹមរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

រដ្ឋបាលក្រុងបាវិតបានបញ្ជាក់ថា ក្នុងករណីដែលប្រជាពលរដ្ឋមិនព្រមអនុវត្តតាមសេចក្តីណែនាំនេះ រដ្ឋបាលក្រុងនឹងចាត់វិធានការរុះរើ និងឈូសឆាយសំណង់ទាំងនោះដោយខ្លួនឯង ដោយមិនទទួលខុសត្រូវលើការខូចខាតណាមួយឡើយ។ លើសពីនេះ ដើម្បីធានាសុវត្ថិភាព និងបង្កើនល្បឿនការងារ ផ្លូវមួយខ្សែនេះនឹងត្រូវផ្អាកការធ្វើចរាចរណ៍បណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ថ្ងៃបញ្ចប់ការជួសជុលជាស្ថាពរ។
Bavet City Administration notice

រដ្ឋបាលក្រុងបាវិត សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ នឹងចូលរួមសហការ និងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយស្មារតីយោគយល់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីភាពរីកចម្រើននៃហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋានរបស់យើង។

administrator

Related Articles