លោក ប៉ែន បូណា បើកវគ្គបណ្តុះបណ្តាល «ទស្សនវិជ្ជាព័ត៌មាន» ជំរុញសមត្ថភាពមន្ត្រី អ.អ.រ!

លោក ប៉ែន បូណា បើកវគ្គបណ្តុះបណ្តាល «ទស្សនវិជ្ជាព័ត៌មាន» ជំរុញសមត្ថភាពមន្ត្រី អ.អ.រ!

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងដ៏សំខាន់មួយ ក្រោមប្រធានបទ «ទស្សនវិជ្ជាក្នុងវិស័យព័ត៌មាន»។ ពិធីនេះបានធ្វើឡើងយ៉ាងអធិកអធម នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ វត្តមានរបស់លោកបណ្ឌិត ប្រាក់ សម្ផស្ស សាស្ត្រាចារ្យនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក្នុងនាមជាគ្រូឧទ្ទេស បានធ្វើឱ្យវគ្គបណ្តុះបណ្តាលនេះកាន់តែមានតម្លៃ។
Pen Bona Training

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងចម្បងៗ៥ចំណុច ដែលផ្តោតលើការអភិវឌ្ឍសមត្ថភាពមន្ត្រីឱ្យកាន់តែប្រសើរឡើង៖
១. បណ្តុះបណ្តាលទស្សនវិជ្ជាក្នុងការវិភាគព័ត៌មានប្រកបដោយភាពស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ។
២. កសាងសមត្ថភាពមន្ត្រីក្នុងអង្គភាពប្រកបដោយគុណវុឌ្ឍ គុណភាព និងគុណធម៌ខ្ពស់។
៣. ធានាឱ្យមន្ត្រីបំពេញការងារប្រកបដោយជំនាញច្បាស់លាស់ និងវិជ្ជាជីវៈត្រឹមត្រូវ។
៤. ផ្តោតសំខាន់លើលទ្ធផលការងារប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យក្នុងអង្គភាព។
៥. បង្កើតនូវសាមគ្គីភាពរឹងមាំ និងភាតរភាពស្និទ្ធស្នាលក្នុងចំណោមមន្ត្រីទាំងអស់។
Training Session

ជាការពិត អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) តែងតែយកចិត្តទុកដាក់ខ្ពស់លើការរៀបចំកម្មវិធីបណ្តុះបណ្តាលផ្ទៃក្នុងបែបនេះ សម្រាប់ថ្នាក់ដឹកនាំ ក្រុមជំនួយការ និងមន្ត្រីរាជការគ្រប់រូប។ នេះគឺដើម្បីធានាថា ការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់ និងអាចអភិវឌ្ឍការងារបានមួយកម្រិតទៀត ទាំងជំនាញទន់ (Soft Skills) និងជំនាញរឹង (Hard Skills)។
Officials Training
Group Discussion
ដោយ៖ តារា

administrator

Related Articles