ទីក្រុងកូឡាឡាំពួរ៖ ឧត្តមសេនីយ៍ Tan Sri Mohd Nizam Jaffar មេបញ្ជាការកងកម្លាំងការពារជាតិម៉ាឡេស៊ី នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកានេះ បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ប្រទេសថៃថា ជំហររបស់ម៉ាឡេស៊ីគឺធានាថាដំណើរការសន្តិភាពដែលបានព្រមព្រៀងគ្នាកាលពីពេលកន្លងទៅ ត្រូវតែបន្តទៅមុខដោយគ្មានការរំខានឡើយ។ លោកបានសង្កត់ធ្ងន់ថា ការពន្យារពេលណាមួយអាចប្រឈមមុខនឹងហានិភ័យនៃការវិលត្រឡប់ទៅរកជម្លោះពីមុនវិញ។

ការប្រកាសរបស់មេទ័ពកំពូលម៉ាឡេស៊ីរូបនេះ បានកើតឡើងបន្ទាប់ពីមេដឹកនាំថៃ រួមទាំងនាយករដ្ឋមន្ត្រី និងអគ្គមេបញ្ជាការកងទ័ព បានចេញមុខផ្អាកកិច្ចព្រមព្រៀងសន្តិភាពមួយនេះ ដោយហាក់ពុំបានគិតគូរពីភាគីម្ចាស់ហត្ថលេខីឡើយ។ លោក Mohamad Nizam Jaffar បានបញ្ជាក់ថា ម៉ាឡេស៊ីនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីធានានូវការបន្តអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពនេះ។
យើងរង់ចាំមើលប្រតិកម្ម និងការបំភ្លឺពីរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ចំពោះទង្វើគឃ្លើន និងការសម្រេចចិត្តទាំងបំពានរបស់រដ្ឋាភិបាល និងថ្នាក់ដឹកនាំកងកម្លាំងថៃ។
ដោយ ៖ សិលា
