ផ្លូវជាតិលេខ៥៥៖ សរសៃឈាមសេដ្ឋកិច្ច និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល

ផ្លូវជាតិលេខ៥៥៖ សរសៃឈាមសេដ្ឋកិច្ច និងតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាល

ខេត្តពោធិ៍សាត់ ៖ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ផ្លូវជាតិលេខ៥៥ ជាផ្លូវបត់បែនឡើងចុះភ្នំ អមដោយធម្មជាតិបៃតង ព្រៃឈើ ជួរភ្នំ ទឹកជ្រោះ វាលស្រែគួរឱ្យគយគន់។

ផ្លូវជាតិ​នេះ ជា​ផ្លូវ​ទេសចរណ៍ធម្មជាតិ និង​ជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ​ដ៏​មាន​សក្តានុពល សម្រួលដល់​ការ​ដឹក​ជញ្ជូន​កសិផល និង​ផលិតផល​ពី​ក្នុង​តំបន់​ទៅ​កាន់​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស​។

សូម​ជម្រាប​ថា ផ្លូវជាតិ​នេះ មាន​ប្រវែង​សរុប​១៨៩,១៦​គីឡូម៉ែត្រ ចាប់ពី​ខេត្តពោធិ៍សាត់ (​ផ្លូវជាតិ​លេខ​៥ គីឡូម៉ែត្រ​លេខ​១៩១) ទៅ​ដល់​វាល​វែង​-​ថ្មដា (​ព្រំដែន​កម្ពុជា​-​ថៃ​) បាន​ចាប់​បើក​ការដ្ឋាន​សាង​សង់​ នា​ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៥ និង​បាន​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នា​ថ្ងៃ​ទី​០៩ ខែមីនា ឆ្នាំ​២០២០ ។

administrator

Related Articles