(រូបថត៖ Khaosod)
ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅប្រទេសថៃ ខណៈដែលអាជីវករម្នាក់បានសម្លាប់សមាជិកគ្រួសារខ្លួនចំនួន ៤នាក់ រួចក៏បានបញ្ចប់ជីវិតខ្លួនឯងដោយចង.កសម្លាប់ខ្លួនតាមក្រោយ។ ករណីដ៏សាហាវនេះបានកើតឡើងបន្ទាប់ពីជនរងគ្រោះមានជំងឺផ្លូវចិត្តដោយសារការលក់ដូរមិនដាច់។
តាមការចុះផ្សាយរបស់ប្រភព Amarin បានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងស្រុក Sriracha ខេត្ត Chonburi។ សមត្ថកិច្ចប៉ូលិសបានបញ្ជាក់ថា ឃាតករគឺជាអ្នកលក់មឹក ដែលបានប្រើប្រាស់អង្រែវាយសម្លាប់សមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន។ ក្នុងចំណោមអ្នកស្លាប់ ក៏មានក្មេងស្រីតូចម្នាក់អាយុត្រឹមតែ ១ឆ្នាំផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ច្បាស់នៅឡើយទេថា តើអ្វីជាហេតុផលពិតប្រាកដដែលជំរុញឱ្យបុរសរូបនេះសម្រេចចិត្តសម្លាប់សមាជិកគ្រួសាររបស់ខ្លួន។ គេគ្រាន់តែដឹងថា មុនពេលកើតហេតុ ឃាតករបានធ្វើដំណើរទៅកាន់ខេត្តស្រះកែវ ដែលជាប់ព្រំដែនកម្ពុជា។
បច្ចុប្បន្ន ប៉ូលិសថៃកំពុងបន្តធ្វើកោសល្យវិច័យ និងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកមូលហេតុពិតប្រាកដនៅពីក្រោយអំពើឃាតកម្មដ៏ព្រៃផ្សៃនេះ។
