ប្រទេសចិនដែលជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់ធំជាងគេលើពិភពលោក បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ដោយការបំភាយឧស្ម័នកាបូនឌីអុកស៊ីត (CO₂) របស់ខ្លួនមានលំនឹង ឬមិនមានការធ្លាក់ចុះអស់រយៈពេល ១៨ ខែមកហើយ។ ការណ៍នេះអាចជាសញ្ញាបញ្ជាក់ថា ទីក្រុងប៉េកាំងអាចនឹងឈានដល់កម្រិតកំពូលនៃការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់លឿនជាងការគ្រោងទុក។
ការរីកចម្រើនយ៉ាងឆាប់រហ័សនៃថាមពលកកើតឡើងវិញ គឺជាកត្តាគន្លឹះមួយដែលបានរួមចំណែកយ៉ាងធំធេង។ ការទាញយកថាមពលព្រះអាទិត្យបានកើនឡើងរហូតដល់ ៤៦% និងបន្តកើនឡើង ១១% នៅក្នុងត្រីមាសទីបី ដែលបានជួយកាត់បន្ថយការបំភាយឧស្ម័នយ៉ាងមានប្រសិទ្ធភាពក្នុងវិស័យថាមពល។

ទោះបីជាតម្រូវការអគ្គិសនីក្នុងប្រទេសមានការកើនឡើងក៏ដោយ ការបំភាយឧស្ម័នសរុបរបស់ចិននៅតែមានស្ថិរភាព ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្រថាមពលរបស់ខ្លួន។ និន្នាការវិជ្ជមាននេះកំពុងជំរុញឱ្យមានក្តីសង្ឃឹមថា ប្រទេសចិនអាចពន្លឿនការផ្លាស់ប្តូររបស់ខ្លួនទៅរកថាមពលស្អាត ខណៈពេលដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏រឹងមាំ។
អ្នកវិភាគបានលើកឡើងថា ទីក្រុងប៉េកាំងកំពុងដើរលើផ្លូវត្រូវ ដើម្បីសម្រេចបាននូវគោលដៅកំណត់ការបំភាយឧស្ម័នកំពូលនៅឆ្នាំ ២០៣០ របស់ខ្លួនឱ្យបានលឿនជាងការរំពឹងទុក។ ការរកឃើញនេះស្របពេលដែលប្រតិភូនៃសន្និសីទ COP30 កំពុងជំរុញឱ្យបណ្តាប្រទេសមានសេដ្ឋកិច្ចធំៗ ចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយការបំភាយកាបូនសកល ដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ដោយ៖ តារា ប្រភព៖ ក្រសួងបរិស្ថាន។
