ក្រសួងសាធារណការ បញ្ជាក់ដាច់ណាត់៖ ផ្លាកលេខរថយន្តស្របច្បាប់គ្រប់ប្រភេទ មានតម្លៃដូចគ្នា ម្ចាស់មានសិទ្ធិជ្រើសរើស!

ក្រសួងសាធារណការ បញ្ជាក់ដាច់ណាត់៖ ផ្លាកលេខរថយន្តស្របច្បាប់គ្រប់ប្រភេទ មានតម្លៃដូចគ្នា ម្ចាស់មានសិទ្ធិជ្រើសរើស!

ភ្នំពេញ​៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ លោក ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបំភ្លឺអំពីការយល់ច្រឡំមួយចំនួន ពាក់ព័ន្ធនឹងផ្លាកលេខរថយន្ត។ លោកបានកត់សម្គាល់ឃើញថា ជារឿយៗ បងប្អូនតាមបណ្តាញសង្គម ដូចជា Facebook និង Telegram ជាដើម បានថតរូបរថយន្តទំនើបៗ ដែលបំពាក់ផ្លាកលេខលំដាប់តួអក្សរទាប រួចយកទៅវែកញែក រិះគន់ ថែមទាំងប្រើពាក្យពេចន៍មិនសមរម្យ ប៉ះពាល់ដល់ក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូរ ឈានដល់ការជេរប្រមាថម្ចាស់រថយន្តទៀតផង។
Car Plate Number
លោកអ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖ «ត្រង់ចំណុចនេះ ខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនជាទីស្រឡាញ់រាប់អានថា ផ្លាកលេខអ្វីក៏ដោយ ឲ្យតែស្របច្បាប់ គឺអាចបំពាក់លើរថយន្តបាន ដោយមានតម្លៃផ្លូវច្បាប់ដូចគ្នា»។ លោកបន្តថា ការជ្រើសរើសផ្លាកលេខ គឺជាសិទ្ធិសេរីភាពស្របច្បាប់របស់ម្ចាស់រថយន្ត ឲ្យតែផ្លាកលេខនោះមិនទាន់បានលក់ចេញបំពាក់លើរថយន្តដទៃ។
Spokesperson Phun Rim
លោក ផន រឹម ក៏បានអំពាវនាវដល់សាធារណជន មុននឹងធ្វើការរិះគន់ ឬជេរប្រមាថអ្នកដទៃ គួរតែឈ្វេងយល់ និងមានប្រភពព័ត៌មានឲ្យបានច្បាស់លាស់ជៀសវាងការភ័ន្តច្រឡំ និងការបង្កជម្លោះដែលមិនចាំបាច់៕ ដោយ​៖ តារា

administrator

Related Articles