ឱកាសថ្មី! ពន្ធនាគារខេត្តស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាលត្រៀមដោះលែងទណ្ឌិត ឆ្ពោះទៅកាន់សហគមន៍

ឱកាសថ្មី! ពន្ធនាគារខេត្តស្វាយរៀង បើកវគ្គបណ្ដុះបណ្ដាលត្រៀមដោះលែងទណ្ឌិត ឆ្ពោះទៅកាន់សហគមន៍

ខេត្តស្វាយរៀង៖ ពន្ធនាគារខេត្តស្វាយរៀង បានរៀបចំវគ្គអប់រំពិសេសមួយ សម្រាប់ទណ្ឌិតដែលជិតដល់ថ្ងៃដោះលែង ដើម្បីត្រៀមខ្លួនធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ ប្រកបដោយជោគជ័យ និងមានជីវិតថ្មី។ នេះជាការយកចិត្តទុកដាក់ខ្ពស់ ក្នុងការផ្ដល់ឱកាសដល់ពួកគេ។

ជាក់ស្ដែង ពន្ធនាគារខេត្តស្វាយរៀង បានអនុវត្តការងារអប់រំនេះយ៉ាងយកចិត្តទុកដាក់ ស្របតាមគោលការណ៍ណែនាំ ដើម្បីឲ្យទណ្ឌិតទាំងអស់អាចត្រលប់ទៅរស់នៅក្នុងសង្គមវិញបានដោយរលូន និងកសាងអនាគតឡើងវិញ។ ព័ត៌មាននេះ ត្រូវបានផេកផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធនាគារ ប្រកាសឲ្យដឹងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

អគ្គនាយកដ្ឋានពន្ធនាគារ បានបញ្ជាក់បន្ថែមថា វគ្គអប់រំនេះរៀបចំឡើងក្រោមការអនុញ្ញាតពីលោក ឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារ រួមជាមួយនឹងលោកវរអគ្គានុរក្សថ្នាក់លេខ១ សាន់ ដារ៉ា អនុប្រធានទទួលផែនអប់រំកែប្រែ និងស្ដារនីតិសម្បទា លោកវរអគ្គានុរក្សថ្នាក់លេខ១ ញឹ​ម ឡា ប្រធានការិយាល័យអប់រំកែប្រែ និងស្ដារនីតិសម្បទា លោកវរអគ្គានុរក្សថ្នាក់លេខ២ យ៉ែម សិរីវុធ ប្រធានការិយាល័យបណ្ដុះបណ្ដាល វិជ្ជាជីវៈ និងមុខរបរ និងលោកអគ្គានុរក្សថ្នាក់លេខ៣ ប្រាក់ ប៊ុ​ន​ថា​ន មន្ត្រីអប់រំកែប្រែ និងស្ដារនីតិសម្បទា។

ការិយាល័យអប់រំកែប្រែ និងស្ដារនីតិសម្បទា ទទួលបន្ទុកធ្វើការអប់រំជនជាប់ឃុំ ស្ដីពីកម្មវិធីសមាហរណកម្ម ដើម្បីត្រៀមខ្លួនសម្រាប់ជីវិតថ្មី ក្រោយពេលចេញពីពន្ធនាគារ ទៅក្នុងសហគមន៍វិញ ប្រកបដោយក្ដីសង្ឃឹម និងការទទួលខុសត្រូវខ្ពស់។

administrator

Related Articles