ប្រទេសហ្វីលីពីន កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីឥទ្ធិពលព្យុះទីហ្វុង Fung-wong ដែលបានបណ្ដាលឲ្យពលរដ្ឋយ៉ាងហោចណាស់ ២៥នាក់បានបាត់បង់ជីវិត និងបង្កជាទឹកជំនន់ បាក់ដី ព្រមទាំងភ្លៀងធ្លាក់ជោកជាំជាច្រើនតំបន់ ជាពិសេសក្នុងក្រុង Pangasinan។ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia កាលពីថ្ងៃទី១២ ខែវិច្ឆិកា។

ដោយមើលឃើញពីសភាពការណ៍ដ៏ធ្ងន់ធ្ងរនេះ អាជ្ញាធរហ្វីលីពីនបានចាត់វិធានការជម្លៀសប្រជាពលរដ្ឋងាយរងគ្រោះជាង ១,៤លាននាក់ ទៅកាន់ទីទួលសុវត្ថិភាពជាបន្ទាន់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដែលអាចកើតមានឡើង។ គួររំឭកផងដែរថា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ហ្វីលីពីនបានរងការវាយប្រហារពីព្យុះជាបន្តបន្ទាប់ ដោយជាក់ស្ដែង កាលពីសប្ដាហ៍មុន ព្យុះទីហ្វុង Kalmaegi ក៏បានវាយប្រហារតំបន់កណ្ដាលប្រទេសយ៉ាងសាហាវ រហូតបណ្ដាលឲ្យមនុស្ស ២៣២នាក់បានបាត់បង់ជីវិតផងដែរ។
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia
