គ្រោះថ្នាក់ចរាចរណ៍រន្ធត់! ម៉ូតូ Honda Dream បុក Highlander ពេញទំហឹង បណ្ដាលឲ្យរបួស២នាក់ និងខូចខាតធ្ងន់ធ្ងរនៅភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍រន្ធត់! ម៉ូតូ Honda Dream បុក Highlander ពេញទំហឹង បណ្ដាលឲ្យរបួស២នាក់ និងខូចខាតធ្ងន់ធ្ងរនៅភ្នំពេញ

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្លូវលេខ១២៨ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ដោយបុរសពីរនាក់បានរងរបួសធ្ងន់ស្រាល ខណៈកំពុងជិះម៉ូតូ Honda Dream ទៅបុកជាមួយរថយន្ត Highlander យ៉ាងពេញទំហឹង រួចបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរចំនួន៣ផ្ទាំង បណ្ដាលឲ្យយានយន្តទាំងពីររងការខូចខាតយ៉ាងដំណំ។
Scene of the accident
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសពីរនាក់ជិះម៉ូតូម៉ាក HONDA DREAM ពាក់ផ្លាកលេខ តាកែវ 1Y-7392 ក្នុងទិសដៅមួយ។ លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកជាមួយរថយន្តម៉ាក HIGHLANDER ពាក់ផ្លាកលេខ ភ្នំពេញ 2P-7932។ បន្ទាប់ពីបុកគ្នារួច ម៉ូតូបានបន្តទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរបាំងថ្មចំនួន៣ផ្ទាំងខ្ទាតចេញពីទីតាំងដើម។
Damaged vehicles
គ្រោះថ្នាក់នេះ បានបណ្ដាលឲ្យបុរសទាំងពីរនាក់ដែលជិះម៉ូតូរងរបួសធ្ងន់ស្រាល ហើយរថយន្ត Highlander និងម៉ូតូ Honda Dream ក៏រងការខូចខាតស្ទើរទាំងស្រុងផងដែរ។ ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌ៧មករា បានចុះមកដល់ទីតាំងខាងលើ ដើម្បីពិនិត្យ និងបានរាយការណ៍បន្តទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យជំនាញ រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។

administrator

Related Articles