ដាណឺម៉ាក សម្តែងការពេញចិត្តពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា កើនឡើង ១១% ត្រឹមឆ្នាំ២០២៥

ដាណឺម៉ាក សម្តែងការពេញចិត្តពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា កើនឡើង ១១% ត្រឹមឆ្នាំ២០២៥

ភ្នំពេញ៖ លោក នង សាកល អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបសន្ទនាជាមួយលោក Danny Annan ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃព្រះរាជាណាចក្រដាណឺម៉ាក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក កាលពីព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង។
Diplomatic Meeting
ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ដាណឺម៉ាក លើវិស័យនយោបាយ សេដ្ឋកិច្ច ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងប្រជាជននិងប្រជាជន។ លើសពីនេះ ក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីផងដែរ។
Bilateral Discussion
ក្នុងជំនួបនោះ លោកឯកអគ្គរាជទូតដាណឺម៉ាក បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីជាមួយកម្ពុជា ដែលបានកើនឡើងដល់ ១១% នៅឆ្នាំ២០២៥ បើធៀបនឹងឆ្នាំ២០២៤។ លោកក៏បានគូសបញ្ជាក់ថា សហគមន៍ជនជាតិដាណឺម៉ាកដែលរស់នៅ និងប្រកបរបរអាជីវកម្មនៅកម្ពុជា មានការពេញចិត្ត ហើយកំពុងសម្លឹងមើលឱកាសពង្រីកវិសាលភាពពាណិជ្ជកម្មបន្ថែមទៀត។ ទន្ទឹមនឹងនេះ ឯកឧត្តមឯកអគ្គរាជទូត ក៏បានកត់សម្គាល់ឃើញពីកំណើនភ្ញៀវទេសចរដាណឺម៉ាកមកកម្ពុជាផងដែរ។
Trade Growth
ពាក់ព័ន្ធនឹងបញ្ហាតំបន់ លោក នង សាកល ក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ជាពិសេសទាក់ទងនឹងការអនុវត្តសេចក្ដីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា និងថៃ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ។
ជាចុងក្រោយ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាអំពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិភាក្សានយោបាយលើកដំបូង ដើម្បីបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគត។
ដោយ៖ តារា

administrator

Related Articles