កម្ពុជា-ប៉ាគីស្ថាន ពង្រឹងចំណងការទូត! ចុះអនុស្សរណៈយោគយល់គ្នាសំខាន់

កម្ពុជា-ប៉ាគីស្ថាន ពង្រឹងចំណងការទូត! ចុះអនុស្សរណៈយោគយល់គ្នាសំខាន់

(ភ្នំពេញ)៖ កម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានឈានដល់ទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃទំនាក់ទំនងការទូត នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ជាមួយនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការលើវិស័យទំនាក់ទំនងការទូត។ ពិធីដ៏សំខាន់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ឯកឧត្តម ប្រាក់ សុខុន បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខា MoU រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន។ អនុស្សរណៈនេះ នឹងបើកទំព័រថ្មីមួយសម្រាប់ប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរទស្សនៈ និងពង្រឹងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។

ក្នុងឱកាសដ៏មហោឡារិកនេះ ភាគីទាំងពីរបានសម្តែងនូវក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះចំណងមិត្តភាពដ៏ល្អប្រសើរដែលមានស្រាប់ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាទៀងទាត់។ គោលបំណងសំខាន់ គឺដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងស្វែងរកមធ្យោបាយថ្មីៗបន្ថែមទៀត ដើម្បីទាញយកសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ច ដែលមានរវាងប្រទេសទាំងពីរឱ្យអស់ពីលទ្ធភាព។

ប្រភព៖ ក្រសួងការបរទេស

administrator

Related Articles