គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍ខ្លាំងលើវិស័យទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា

គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍ខ្លាំងលើវិស័យទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា

«គណៈប្រតិភូធុរកិច្ចអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍ខ្លាំងលើវិស័យទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា»

រាជធានីភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគដ៏សម្បូរបែបរបស់កម្ពុជា។

កិច្ចប្រជុំ

ការចាប់អារម្មណ៍នេះបានកើតឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអ៊ូឌីត។

កិច្ចប្រជុំរដ្ឋមន្ត្រី

ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ដ៏សំខាន់នេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ បានអនុញ្ញាតជូនឯកឧត្តម Walid bin Nasser Al-Shahri ប្រធានក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា រួមជាមួយសហការីដែលជាពាណិជ្ជករធំៗជាង ៥០រូប ចូលជួបសម្តែងការគួរសម និងស្វែងយល់ស៊ីជម្រៅពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សក្តានុពលទេសចរណ៍ ក៏ដូចជាកាលានុវត្តភាពវិនិយោគនៅកម្ពុជា។

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សា និងការស្វែងយល់យ៉ាងយកចិត្តទុកដាក់ ក្រុមប្រឹក្សាធុរកិច្ចអារ៉ាប៊ីសាអូឌីត-កម្ពុជា បានបង្ហាញការកោតសរសើរ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ដែលត្រូវបានគេមើលឃើញថាជា “ទីផ្សារទើបនឹងរះ” ដ៏មានសក្តានុពលខ្ពស់។ ពួកគេក៏បានទទួលស្គាល់នូវកាលានុវត្តន៍ភាពវិនិយោគដ៏ល្អប្រសើរដែលកម្ពុជាមានផងដែរ។

គណៈប្រតិភូ

ដោយមើលឃើញពីសក្តានុពលទាំងនេះ ក្រុមប្រឹក្សានេះបានត្រៀមរៀបចំដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាដោយផ្ទាល់នៅអំឡុងខែធ្នូខាងមុខនេះ ដើម្បីធ្វើការសិក្សាស្វែងយល់ឱ្យកាន់តែលម្អិត និងស្វែងរកឱកាសវិនិយោគជាក់ស្តែង។

ការពិភាក្សា

នេះជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការកើនឡើងនូវចំណាប់អារម្មណ៍របស់វិនិយោគិនបរទេស ជាពិសេសពីតំបន់មជ្ឈិមបូព៌ា មកលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចកម្ពុជា។

កិច្ចសន្ទនា

ប្រភព៖ ក្រសួងទេសចរណ៍

administrator

Related Articles