កម្ពុជា-ប្រេស៊ីល ចាប់ដៃគ្នាជំរុញទេសចរណ៍! ប្រទេសអាមេរិកខាងត្បូងដំបូងគេដែលសហការជាមួយកម្ពុជា

កម្ពុជា-ប្រេស៊ីល ចាប់ដៃគ្នាជំរុញទេសចរណ៍! ប្រទេសអាមេរិកខាងត្បូងដំបូងគេដែលសហការជាមួយកម្ពុជា

កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងទេសចរណ៍ បានប្រកាសពីដំណឹងដ៏គួរឱ្យរីករាយមួយថា សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលជាប្រទេសមានប្រជាជនជាង ២០០លាននាក់ និងជាប្រទេសដំបូងគេនៅទ្វីបអាមេរិកខាងត្បូង បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយព្រះរាជាណាចក្រកម្ពុជា។ នេះជាជំហានដ៏សំខាន់មួយក្នុងការជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
Cambodia Brazil Tourism Cooperation
ពិធីចុះហត្ថលេខាដ៏ឧឡារិកនេះ បានធ្វើឡើងនៅរាជធានីរីយ៉ាដ ក្នុងឱកាសមហាសន្និបាតអង្គការទេសចរណ៍សហប្រជាជាតិលើកទី២៦ (UN Tourism – 26th General Assembly)។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងលោកជំទាវ ANA CARLA MACHADO LOPES អនុរដ្ឋមន្ត្រីទេសចរណ៍ប្រេស៊ីល ព្រមទាំងជាលេខាធិការប្រតិបត្តិអង្គការទេសចរណ៍សហប្រជាជាតិ បានចូលរួមចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បន្ទាប់ពីទទួលបានសិទ្ធិប្រទានដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា។
Cambodia Brazil Tourism Cooperation
Cambodia Brazil Tourism Cooperation
តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជានឹងទទួលបានឱកាសយ៉ាងធំធេងក្នុងការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ទាក់ទាញការវិនិយោគបន្ថែមក្នុងវិស័យទេសចរណ៍ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗប្រកបដោយតម្លៃបន្ថែម ជាពិសេសទេសចរណ៍បែបបេតិកភណ្ឌសម្រាប់ទីផ្សារប្រេស៊ីលដ៏សក្តានុពល។ លើសពីនេះ កម្ពុជានឹងអាចពង្រីកការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើនពីបណ្តាប្រទេសក្នុងទ្វីបអាមេរិកខាងត្បូង។
Cambodia Brazil Tourism Cooperation
Cambodia Brazil Tourism Cooperation
Cambodia Brazil Tourism Cooperation

ប្រភព៖ ក្រសួងទេសចរណ៍

administrator

Related Articles