ត្រាំ៖ អាមេរិកជិតសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយឥណ្ឌា ខុសពីមុន!

ត្រាំ៖ អាមេរិកជិតសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយឥណ្ឌា ខុសពីមុន!

(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ថា ប្រទេសអាមេរិកកំពុងស្ថិតនៅកៀកបំផុតនឹងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយប្រទេសឥណ្ឌា។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសមហាអំណាចទាំងពីរ ក៏ដូចជានឹងជម្រុញការនាំចេញថាមពលរបស់អាមេរិក និងជំរុញការវិនិយោគក្នុងវិស័យសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើ នៃសេតវិមាន ក្នុងឱកាសពិធីស្បថចូលកាន់តំណែងរបស់លោក Sergio Gor ជាបេសកជនពិសេសប្រចាំប្រទេសឥណ្ឌា លោក ត្រាំ បានសង្កត់ធ្ងន់ថា៖ «យើងកំពុងខិតទៅជិតកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយ។ យើងកំពុងបង្កើតកិច្ចព្រមព្រៀងជាមួយឥណ្ឌា ដែលមានលក្ខណៈប្លែកពីកិច្ចព្រមព្រៀងដែលយើងធ្លាប់បានធ្វើកន្លងមក»។ លោក ត្រាំ បានបន្ថែមដោយសុទិដ្ឋិនិយមថា៖ «យើងជិតសម្រេចកិច្ចព្រមព្រៀងហើយ»។

Donald Trump and India's Prime Minister Narendra Modi

គួររំលឹកផងដែរថា លោក ត្រាំ បានបង្កើនការដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសឥណ្ឌា ដើម្បីបង្ខំឲ្យរដ្ឋធានីញូវដែលីបញ្ឈប់ការទិញប្រេងពីប្រទេសរុស្ស៊ី។ ទីក្រុងវ៉ាស៊ីនតោនបានអះអាងថា ការទិញប្រេងនេះបានចូលរួមចំណែកក្នុងការផ្តល់ហិរញ្ញវត្ថុដល់រុស្ស៊ី ដើម្បីបន្តធ្វើសង្រ្គាមនៅអ៊ុយក្រែន។

administrator

Related Articles