ភ្នំពេញ ៖ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយបានកើតឡើង! ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានរៀបចំពិធីសម្ពោធជាផ្លូវការនូវ «Royal Group Wellness Center» ដែលជាមជ្ឈមណ្ឌលសុខុមាលភាពលំដាប់អន្តរជាតិឈានមុខគេបង្អស់នៅកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីដ៏មហោឡារិកនេះ បានប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំកម្ពុជា រួមជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផ្ទាល់ ព្រមទាំងមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូបទៀត។

Royal Group Wellness Center នេះ នឹងនាំមកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យសុខាភិបាល និងសុខុមាលភាពនៅកម្ពុជា។ មជ្ឈមណ្ឌលនេះបានរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ជាមួយនឹងការថែទាំសុខភាពផ្ទាល់ខ្លួនប្រកបដោយយកចិត្តទុកដាក់ខ្ពស់។

គោលបំណងសំខាន់នៃការបង្កើតមជ្ឈមណ្ឌលនេះ គឺដើម្បីលើកកម្ពស់ការស្តារសុខុមាលភាព និងភាពរស់រវើកឡើងវិញ ដោយផ្តល់ជូនអតិថិជននូវវិធីសាស្រ្តចម្រុះ និងគ្រប់ជ្រុងជ្រោយដើម្បីសុខភាពល្អបរិបូរណ៍។

«Royal Group Wellness Center» ពិតជាទីកន្លែងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ថែទាំសុខភាពឱ្យបានល្អប្រសើរ និងស្វែងរកភាពរស់រវើកឡើងវិញ។
📷 នាំមកជូនដោយ៖ ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស
