រន្ធត់! ពលរដ្ឋវៀតណាមជិត ៣០០នាក់ ពុលនំបុ័ង “បាញ់មី” ធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់

រន្ធត់! ពលរដ្ឋវៀតណាមជិត ៣០០នាក់ ពុលនំបុ័ង “បាញ់មី” ធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់

ហាណូយ៖ ហេតុការណ៍ពុលអាហារទ្រង់ទ្រាយធំបានកើតឡើងនៅក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម បន្ទាប់ពីប្រជាពលរដ្ឋជិត ៣០០នាក់បានរងគ្រោះដោយសារតែនំបុ័ងដាក់សាច់បែបវៀតណាម ឬហៅថា «បាញ់មី»។ ករណីនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន និងអាជ្ញាធរសុខាភិបាល។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅថ្ងៃទី១២ ខែវិច្ឆិកា បានឱ្យដឹងថា ចំនួនអ្នកពុលបាញ់មីបានបន្តកើនឡើងគួរឱ្យបារម្ភ។ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន រហូតមកដល់បច្ចុប្បន្ន មានករណីពុលអាហារប្រភេទនេះរហូតដល់ ២៩៩នាក់ហើយដែលត្រូវបានបញ្ជាក់។

អាជ្ញាធរសុខាភិបាលវៀតណាមបានបញ្ជាក់ថា ជនរងគ្រោះជិត ៣០០នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១៤កន្លែងផ្សេងគ្នាជុំវិញទីក្រុងហូជីមិញ។ ក្នុងចំណោមអ្នករងគ្រោះ ក៏មានមួយចំនួនត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅគេហដ្ឋានវិញផងដែរ។ រោគសញ្ញាដែលជនរងគ្រោះជួបប្រទះរួមមាន ឈឺពោះ ក្អួត រាគ និងក្តៅខ្លួនជាដើម ដែលបង្ហាញពីភាពធ្ងន់ធ្ងរនៃការពុលនេះ។ អាជ្ញាធរនៅតែបន្តតាមដានស្ថានភាព និងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃការពុលដ៏ច្រើននេះ។

administrator

Related Articles