តារាចម្រៀង Original Song លោក ថេណា ក្លាយជាទូតសុច្ឆន្ទៈ CAMBODIA COLA នាំមកនូវរសជាតិថ្មី និងភាពរីករាយដល់តន្ត្រីខ្មែរ!

តារាចម្រៀង Original Song លោក ថេណា ក្លាយជាទូតសុច្ឆន្ទៈ CAMBODIA COLA នាំមកនូវរសជាតិថ្មី និងភាពរីករាយដល់តន្ត្រីខ្មែរ!

ភ្នំពេញ ៖ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺជាទិវាដ៏សំខាន់មួយ ដែលលោក អ៉ឹង វីរៈ អគ្គនាយកបន្តវេននៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសស្វាគមន៍ជាផ្លូវការនូវវត្តមានតារាចម្រៀង Original Song ដ៏ល្បីល្បាញ លោក ថេណា ជាទូតសុច្ឆន្ទៈរបស់ CAMBODIA COLA នៅផ្សារទំនើប ជីប ម៉ុង 271 មេហ្គាម៉ល។

នេះជាសញ្ញាណថ្មីមួយទៀតដែល CAMBODIA COLA បោះជំហានយ៉ាងរឹងមាំក្នុងវិស័យសិល្បៈកម្ពុជា ក្នុងបំណងនាំមកនូវរសជាតិដ៏រីករាយ និងបទពិសោធន៍ប្លែកៗជូនអ្នកគាំទ្រទាំងអស់។ តាមរយៈកិច្ចសហការជាផ្លូវការនេះ CAMBODIA COLA នឹងរួមចំណែកផ្តល់នូវរសជាតិថ្មីនៃភាពស៊ីសង្វាក់គ្នារវាងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់របស់ខ្លួន លោក ថេណា និងស្នាដៃតន្ត្រីសម័យទំនើប។

CAMBODIA COLA គឺជាផលិតផលកូនខ្មែរថ្មីស្រឡាង ដែលបានទទួលការគាំទ្រយ៉ាងខ្លាំងក្លា ទាំងគុណភាព រសជាតិ និងភាពស៊ីវិល័យ។ នេះឆ្លុះបញ្ចាំងពីភាពរឹងមាំរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលតែងតែប្តេជ្ញាចិត្តផលិតផលិតផល “Made in Cambodia” ប្រកបដោយគុណភាពខ្ពស់តាមស្តង់ដារអន្តរជាតិ។ ផលិតផលទាំងអស់ត្រូវបានផលិតឡើងក្នុងរោងចក្រស្តង់ដារអន្តរជាតិ ដោយប្រើប្រាស់គ្រឿងចក្រ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ពីប្រទេសអាល្លឺម៉ង់ ព្រមទាំងគ្រឿងផ្សំល្អបំផុតពីសហគមន៍អឺរ៉ុប។

សូមបន្តគាំទ្រផលិតផលខ្មែរ គាំទ្រកម្ពុជាកូឡា ដែលមានគុណភាពស្តង់ដារអន្តរជាតិ! កម្ពុជាកូឡា បន្ថែមរសជាតិសំឡេងថ្មី លើកកម្ពស់តន្ត្រីខ្មែរ! CAMBODIA COLA រសជាតិ​នៃ​ភាព​រីករាយ! ៕ អត្ថបទសហការ

administrator

Related Articles