«ហានិភ័យ​សកល និង​ទស្សនវិស័យ​ទីផ្សារ»៖ ធនាគារជាតិ​នៃ​កម្ពុជា បើក​វេទិកា​ហិរញ្ញវត្ថុ​សកល​លើក​ដំបូង​ដ៏​កម្រ!

«ហានិភ័យ​សកល និង​ទស្សនវិស័យ​ទីផ្សារ»៖ ធនាគារជាតិ​នៃ​កម្ពុជា បើក​វេទិកា​ហិរញ្ញវត្ថុ​សកល​លើក​ដំបូង​ដ៏​កម្រ!

រាជធានីភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​ ១២ ខែវិច្ឆិកា ឆ្នាំ​ ២០២៥ នេះ ធនាគារជាតិ​នៃ​កម្ពុជា បាន​រៀបចំ​វេទិកា​ទីផ្សារ​ហិរញ្ញវត្ថុ​សកល ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន។ ព្រឹត្តិការណ៍​ដ៏​សំខាន់​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​ប្រធានបទ «​ហានិភ័យ​សកល និង​ទស្សនវិស័យ​ទីផ្សារ ក្នុងអំឡុងពេល​នៃ​ការ​ផ្លាស់​ប្តូរ​បរិបទ​ពិភពលោក​» ដែល​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម រ័​ត្ន សុវណ្ណ​នរៈ ទេសាភិបាល​រង ធនាគារជាតិ​នៃ​កម្ពុជា តំណាង​លោក​ជំទាវ​បណ្ឌិត​ទេសាភិបាល នៅ​សណ្ឋាគារ Shangri-La Phnom Penh ។ forum image 1

កម្មវិធី​ដ៏​មាន​សារៈសំខាន់​នេះ រួមមាន​ទាំង​បទឧទ្ទេសនាម និង​វេទិកា​ពិភាក្សា​ស៊ីជម្រៅ ដោយ​មានការ​ចូលរួម​ពី​វាគ្មិន​ល្បីៗ​មកពី​ធនាគារជាតិ​នៃ​កម្ពុជា ធនាគារកណ្ដាល​លុ​ច​សំបួ ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​ដ៏​ធំ​របស់​សហរដ្ឋអាមេរិក (Blackrock) និង​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យសកម្ម​ដ៏​ធំ​របស់​បារាំង (Amundi)។ forum image 2 លើសពីនេះ ក៏មាន​សមាសភាព​អ្នកចូលរួម​សរុប​ប្រមាណ​ជា ២៥០​រូប មកពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បេឡា​សន្តិសុខ​ជាតិ វិទ្យាស្ថាន​ស្រាវជ្រាវ​និង​ការ​អភិវឌ្ឍ​កម្ពុជា និង​គ្រឹះស្ថាន​ធនាគារ​ជាច្រើន​ទៀត។ forum image 3

គោលបំណង​ចម្បង​នៃ​កម្មវិធី គឺ​ដើម្បី​ចែករំលែក​ព័ត៌មាន​សំខាន់ៗ​អំពី​ស្ថានភាព​ទីផ្សារ​និង​សេដ្ឋកិច្ច​សកល បញ្ហា​ប្រឈម ទស្សនៈវិស័យ​ទីផ្សារ​សកល និង​ទិស​ដៅ​ទីផ្សារ​ហិរញ្ញវត្ថុ​នា​ពេល​អនាគត។ forum image 4 ក្នុង​វេទិកា​នេះ ក៏មាន​កិច្ច​ពិភាក្សា​ដ៏​ក្ដៅគគុក​អំពី “What Lies Ahead for Global Markets?” ដែល​វាគ្មិន​បាន​ជជែក​វែកញែក​យ៉ាង​ផុសផុល​អំពី​យុទ្ធសាស្ត្រ​វិនិយោគ​ដ៏​មាន​ប្រសិទ្ធភាព។ forum image 5 ព័ត៌មាន​ទាំងអស់​នេះ​នឹង​ក្លាយជា​ទុន​ដ៏​មានតម្លៃ​សម្រាប់​អ្នកចូលរួម​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​បាន​កាន់តែ​ប្រសើរ​ឡើង​នាពេល​អនាគត។ forum image 6 forum image 7 forum image 8 forum image 9 forum image 10 អត្ថបទសហការ

administrator

Related Articles