ប្រយ័ត្ន! AI ក្លែងបន្លំសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងរាលដាល! ឈ្វេងយល់ពីការពិត និងរបៀបការពារខ្លួន!

ប្រយ័ត្ន! AI ក្លែងបន្លំសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងរាលដាល! ឈ្វេងយល់ពីការពិត និងរបៀបការពារខ្លួន!

(ភ្នំពេញ)៖ ប្រជាពលរដ្ឋទូទៅមេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់! ថ្មីៗនេះ គណនីហ្វេសប៊ុកមួយឈ្មោះ Bomberos Mira បានប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើតវីដេអូក្លែងបន្លំសំឡេងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានផ្ទុកសារព័ត៌មានមិនពិត។

AI Deepfake Warning

ហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងត្រូវមានការប្រុងប្រយ័ត្នជាទីបំផុតចំពោះការចែករំលែក ឬជឿជាក់លើសារដែលមិនមានប្រភពច្បាស់លាស់។ ដើម្បីទទួលបានព័ត៌មានពិតប្រាកដ និងផ្លូវការ សូមតាមដានតែផេកផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានដូចខាងក្រោម៖

ទី១៖ ផេកផ្ទាល់ខ្លួនផ្លូវការ៖ https://www.facebook.com/profile.php?id=100069511484329
ទី២៖ ផេកការងារផ្លូវការ៖ https://www.facebook.com/Dr.Hunmanetofcambodia

administrator

Related Articles