សហរដ្ឋអាមេរិក៖ បន្ទាប់ពីជាប់គាំង និងបិទទ្វារជាបណ្ដោះអាសន្នអស់រយៈពេលយ៉ាងយូរ រដ្ឋាភិបាលអាមេរិកបានបើកដំណើរការឡើងវិញជាផ្លូវការហើយ។ នេះបើយោងតាមការចុះផ្សាយរបស់ The Strait Time នៅថ្ងៃទី១៣ ខែវិច្ឆិកា។
ទោះជាយ៉ាងណា ការិយាល័យនានានឹងត្រូវចំណាយពេលប្រហែលមួយសប្ដាហ៍ទៀត ទើបអាចដំណើរការពេញលេញជាធម្មតាឡើងវិញបាន។

គួរបញ្ជាក់ថា នេះជាការបិទទ្វារ ឬផ្អាកដំណើរការរបស់រដ្ឋាភិបាលអាមេរិក ដែលមានរយៈពេលយូរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ពោលគឺរហូតដល់ទៅ ៤៣ថ្ងៃ។
ការបិទទ្វាររដ្ឋាភិបាលនេះ បានកើតឡើងបន្ទាប់ពីសភាខុនហ្រ្គេសបរាជ័យក្នុងការអនុម័តច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ ២០២៦ ដោយសារតែភាពមិនចុះសម្រុងគ្នារវាងសមាជិកបក្សធំៗទាំងពីរ។
ប្រភព៖ The Strait Time
