និស្សិតខ្មែរម្នាក់ ក្លាយជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា នៅអារ៉ាប៊ីសាអូឌីត ក្នុងបេសកកម្មសំខាន់

និស្សិតខ្មែរម្នាក់ ក្លាយជាទូតសុច្ឆន្ទៈទេសចរណ៍កម្ពុជា នៅអារ៉ាប៊ីសាអូឌីត ក្នុងបេសកកម្មសំខាន់

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានឱ្យដឹងថា និស្សិតកម្ពុជាម្នាក់ត្រូវបានតែងតាំងជាទូតសុច្ឆន្ទៈផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Brand Ambassador) នៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ ការតែងតាំងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមមហាសន្និបាតលើកទី២៦ នៃអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism- 26th General Assembly) នៅរាជធានីរីយ៉ាដ។

Cambodia Tourism Ambassador

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជួបសំណេះសំណាលជាមួយប្អូនៗនិស្សិតខ្មែរចំនួន ១០នាក់ ដែលជាតំណាងនិស្សិតទាំងអស់កំពុងសិក្សានៅរាជធានីរីយ៉ាដ។ ក្នុងជំនួបដ៏ស្និទ្ធស្នាលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីស្ថានភាពនៅតំបន់ព្រំដែនជាមួយប្រទេសថៃ និងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានស្នើឱ្យនិស្សិតទាំងអស់មានការជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងរក្សាបាននូវឯកភាពជាតិ និងសាមគ្គីភាពជាធ្លុងមួយ។

Cambodia Tourism Ambassador

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានប្រគល់ភារកិច្ចជូននិស្សិតកម្ពុជាទាំងនេះឱ្យក្លាយជាតំណាងទេសចរណ៍កម្ពុជា (Brand Ambassador) ដើម្បីចូលរួមជួយផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជា ជាពិសេសប្រភេទទេសចរណ៍ដែលងាយស្រួលសម្រាប់ប្រជាជនម៉ូស្លីម (Muslim Friendly Tourism) ដល់មិត្តភក្តិ និងប្រជាជននៅអារ៉ាប៊ីសាអូឌីតឱ្យបានទូលំទូលាយ។ គោលបំណងគឺលើកទឹកចិត្តពួកគេឱ្យមកទស្សនាកម្ពុជា ព្រមទាំងចូលរួមប្រឆាំង និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនានាអំពីកម្ពុជា ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ប្រទេសជាតិរបស់យើង។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានប្រគល់ជូននិស្សិតនូវសៀវភៅ និងឃ្លីបវីដេអូជាច្រើនអំពីទេសចរណ៍កម្ពុជាផងដែរ។

Cambodia Tourism Ambassador

ប្រភព៖ ក្រសួងទេសចរណ៍

administrator

Related Articles