ទិដ្ឋភាពនៅទីតាំងជម្រកសុវត្ថិភាពបណ្តោះអាសន្នរបស់អ្នកភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥

ទិដ្ឋភាពនៅទីតាំងជម្រកសុវត្ថិភាពបណ្តោះអាសន្នរបស់អ្នកភូមិព្រៃចាន់ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥

ខេត្តបន្ទាយមានជ័យ៖ គិតត្រឹមម៉ោង ១០ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថានភាពនៅភូមិព្រៃចាន់ ត្រូវបានគេមើលឃើញថា មានភាពស្ងប់ស្ងាត់ជាបណ្តោះអាសន្ន ក៏ប៉ុន្តែការប្រុងប្រយ័ត្នខ្ពស់នៅតែបន្ត ខណៈប្រជាពលរដ្ឋទាំងអស់ត្រូវបានជម្លៀសចេញពីតំបន់គ្រោះថ្នាក់អស់ហើយ។

ទិដ្ឋភាពដ៏សែនរន្ធត់បានបង្ហាញឡើង នៅពេលដែលទាំងទារកតូចៗ កុមារ និងចាស់ជរា បានភៀសខ្លួនចេញពីលំនៅឋានដោយភាពភ័យខ្លាចជាទីបំផុត ហើយសឹងតែគ្មានអ្វីមួយជាប់ខ្លួនឡើយ ក្រៅពីអាយុជីវិត។

នេះពិតជាពេលវេលាដ៏លំបាកបំផុត សម្រាប់បងប្អូនអ្នកភូមិព្រៃចាន់ ដែលត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងរបស់ពួកគាត់ បន្ទាប់ពីបានស៊ូទ្រាំរស់នៅក្រោមសម្ពាធ និងការបំពានជាច្រើនខែពីសំណាក់យោធាថៃនៅតាមបណ្តោយព្រំដែន។


ដោយឡែក នៅព្រឹកថ្ងៃដដែលនេះ ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានបន្តចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាទីតាំងទាហានថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជា បណ្តាលឲ្យបាត់បង់ជីវិតម្នាក់ និងរងរបួសបីនាក់ កាលពីពេលថ្មីៗនេះ។



ដោយ៖ សិលា

administrator

Related Articles