រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន បញ្ជាក់​ថា មីន​ព្រំដែន​ថៃ-កម្ពុជា មិនមែន​ជា​មីន​ថ្មី​ទេ!

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន បញ្ជាក់​ថា មីន​ព្រំដែន​ថៃ-កម្ពុជា មិនមែន​ជា​មីន​ថ្មី​ទេ!

គូឡាឡាំពួ ៖ ទីភ្នាក់ងារសារព័ត៌មានម៉ាឡេស៊ី Bernama បានចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាទុក សេរី មហាម៉ាត់ ហា​សាន់ (Datuk Seri Mohamad Hasan) បានមានប្រសាសន៍ថា ប្រទេសថៃបានផ្អាកកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីទាហានថៃម្នាក់បានជាន់មីនរងរបួស ក្នុងពេលកំពុងល្បាតនៅតាមព្រំដែន។ ទោះបីជាប្រទេសថៃបានអះអាងថា មីននេះត្រូវបានប្រទេសកម្ពុជាដាក់ថ្មីក៏ដោយ ក៏ប៉ុន្តែក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ទាំងនៅថៃ និងកម្ពុជា បានរាយការណ៍ដូចគ្នាថា វាពុំមែនជាមីនថ្មីនោះទេ។

លោក មហាម៉ាត់ ហា​សាន់ ទើបតែបានធ្វើការសន្ទនាតាមទូរសព្ទជាមួយរដ្ឋមន្ត្រីការបរទេសថៃ ហើយសង្ឃឹមថា ភាគីទាំងពីរនឹងរក្សាភាពស្ងប់ស្ងាត់ និងបន្តការពិភាក្សាសន្តិភាពឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាពនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុងគូឡាឡាំពួ ដោយនាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល និងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដោយមានលោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាប្រធានអាស៊ាន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជាសាក្សីផងដែរ។

administrator

Related Articles