ចាប់បានមេក្លោងជួញដូរគ្រឿងញៀនម្នាក់នៅតាកែវ! រកឃើញថ្នាំញៀនជាង១២០កញ្ចប់ធំតូច

ចាប់បានមេក្លោងជួញដូរគ្រឿងញៀនម្នាក់នៅតាកែវ! រកឃើញថ្នាំញៀនជាង១២០កញ្ចប់ធំតូច

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងអាវុធហត្ថស្រុកគិរីវង់ បានបើកប្រតិបត្តិការបង្ក្រាបដ៏ក្ដៅគគុកមួយ កាលពីវេលាម៉ោង៦៖៣៥នាទីល្ងាច ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់យ៉ាងសកម្ម។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅចំណុចភូមិភ្ងាស ឃុំអង្គប្រសាទ ស្រុកគិរីវង់ ខេត្តតាកែវ ដែលជាទីតាំងជនសង្ស័យរស់នៅ។ ជនសង្ស័យរូបនេះមានឈ្មោះ ខែម វុទ្ធី ភេទប្រុស អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។

ក្នុងពេលចុះឆែកឆេរ កម្លាំងជំនាញបានរកឃើញវត្ថុតាងជាសារធាតុញៀន (ម្សៅក្រាមពណ៌សថ្លា) រហូតដល់ទៅ ១២១កញ្ចប់ ក្នុងនោះមានកញ្ចប់ធំចំនួន០១ ដែលមានទម្ងន់សរុប ៨៧.៧១ក្រាម (ថ្លឹងទាំងសំបកថង់)។ ក្រៅពីនេះ ក៏មានជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួនធំទៀតផង។

Seized drugs and equipment

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

administrator

Related Articles