រន្ធត់! ឃាតករសង្ស័យជាកូនបំណុល សម្លាប់នារីបុគ្គលិកមីក្រូហិរញ្ញវត្ថុ រួចកប់សពយ៉ាងព្រៃផ្សៃនៅក្រោយផ្ទះ ក្នុងទឹកដីកំពង់ធំ

រន្ធត់! ឃាតករសង្ស័យជាកូនបំណុល សម្លាប់នារីបុគ្គលិកមីក្រូហិរញ្ញវត្ថុ រួចកប់សពយ៉ាងព្រៃផ្សៃនៅក្រោយផ្ទះ ក្នុងទឹកដីកំពង់ធំ

កំពង់ធំ៖ មានករណីឃាតកម្មដ៏សាហាវឃោរឃៅមួយបានកើតឡើង ទៅលើនារីបុគ្គលិកមីក្រូហិរញ្ញវត្ថុម្នាក់ ដែលត្រូវជនសង្ស័យជាអ្នកជំពាក់លុយ សម្លាប់រួចកប់សពនៅក្រោយផ្ទះ ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បង្កការភ្ញាក់ផ្អើលទូទាំងមូលដ្ឋាន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
victim
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហឹម ទីណា អាយុ២២ឆ្នាំ មុខរបរជាបុគ្គលិកមីក្រូហិរញ្ញវត្ថុ មានទីលំនៅភូមិឫស្សីលរ៍ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ បានបាត់ដំណឹងសូន្យឈឹង ដោយឪពុកម្ដាយទូរស័ព្ទមិនចូល។ ដោយមានការព្រួយបារម្ភ ឪពុកម្ដាយបានចេញស្វែងរកតាមភូមិ ហើយក៏បានប្ដឹងទៅប៉ុស្តិ៍រដ្ឋបាលឃុំស្វាយភ្លើង ដើម្បីសុំអន្តរាគមន៍ជួយរកកូនស្រីផងដែរ។
crime scene
លុះដល់វេលាម៉ោង១០៖០០នាទីព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដដែល ឪពុករបស់ជនរងគ្រោះឈ្មោះ មុត ហុន អាយុ៥៤ឆ្នាំ បានសម្រេចចិត្តមករកមើលនៅផ្ទះជនសង្ស័យ (ផ្ទះឪពុកម្តាយ) ដែលត្រូវបានគេសង្ស័យថាឈ្មោះ ម៉ន សីហា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ពេលនោះ គាត់បានប្រទះឃើញស្នាមកាប់ដីហាក់ដូចជាទើបកប់ថ្មីៗ មានសង្កត់ស័ង្កសី ដុំថ្ម និងធុងទឹកពីលើ។ ឃើញដូចនោះ គាត់ក៏ប្រញាប់ទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ភ្លាមៗតែម្ដង។
investigation
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន សហការជាមួយកម្លាំងនគរបាលជំនាញ បានចុះទៅធ្វើការជីកមើលកន្លែងដែលគួរឱ្យសង្ស័យនោះ ក៏ស្រាប់តែប្រទះឃើញសាកសពរបស់ជនរងគ្រោះពិតមែន។
police
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីឈានទៅដល់ការចាប់ខ្លួនជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់។
grief
បើតាមការរៀបរាប់ពីសាច់ញាតិដែលត្រូវជាបងរបស់ជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថា ឃាតករបានសម្លាប់ប្អូនស្រីរបស់ខ្លួនរួចយកទៅកប់ក្រោយផ្ទះ ដោយមានចងដៃចងជើងស្លាបសេកយ៉ាងរន្ធត់បំផុត តែពួកគាត់មិនទាន់អាចរៀបរាប់លម្អិតជាងនេះបានទេ ដោយរវល់ចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណីសិន។ បើតាមការសន្និដ្ឋានជំហានដំបូង ឃាតកអាចមានគ្នា ទើបឈានដល់ការចាប់ចងស្លាបសេក និងកាប់ទៅលើជនរងគ្រោះ រួចយកទៅកប់លុបបំបាត់ភស្តុតាងដោយយកស័ង្កសីមកក្របពីលើ។ សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យយ៉ាងយកចិត្តទុកដាក់បំផុត ៕

administrator

Related Articles