វៀតណាម៖ មន្ត្រី២រូបជាប់គុកជាង ៣ឆ្នាំ រឿងល្បែងស៊ីសងជាង ១០០លានដុល្លារ!

វៀតណាម៖ មន្ត្រី២រូបជាប់គុកជាង ៣ឆ្នាំ រឿងល្បែងស៊ីសងជាង ១០០លានដុល្លារ!

វៀតណាម៖ តុលាការវៀតណាមបានសម្រេចផ្តន្ទាទោសមន្ត្រីមូលដ្ឋានចំនួន ២រូប ឱ្យជាប់ពន្ធនាគារជាង ៣ឆ្នាំ ពាក់ព័ន្ធករណីលេងល្បែងស៊ីសងខុសច្បាប់ ដែលមានទឹកប្រាក់ទំហំសរុបរហូតដល់ ១០៦លានដុល្លារឯណោះ។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Times កាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

នៅក្នុងសំណុំរឿងភ្នាល់ល្បែងស៊ីសងដ៏ធំមួយនេះ ក៏មានជាប់ពាក់ព័ន្ធជាមួយក្រុមអ្នកជំនួញ អតីតមន្ត្រីវៀតណាម និងក្រុមអ្នកលេងល្បែងកម្សាន្តជាច្រើននាក់ផ្សេងទៀតផងដែរ ដែលមានចំនួនសរុប ១៤០នាក់។
ល្បែងស៊ីសង

គួររំលឹកផងដែរថា ការលេងល្បែងស៊ីសងក្នុងប្រទេសវៀតណាមគឺជាអំពើខុសច្បាប់ ប៉ុន្តែអាជ្ញាធរវៀតណាមបានអនុញ្ញាតឱ្យមានកាស៊ីណូស្របច្បាប់មួយនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ ឈ្មោះ Pullman ដែលកាស៊ីណូនេះអនុញ្ញាតឱ្យតែជនបរទេសចូលលេងកម្សាន្តតែប៉ុណ្ណោះ។ យ៉ាងណាមិញ មន្ត្រីមូលដ្ឋានវៀតណាមទាំងពីររូបក្នុងសំណុំរឿងខាងលើ បានបន្លំប្រើប្រាស់កាតសមាជិកក្លែងក្លាយក្នុងនាមជាជនបរទេស ដើម្បីអាចចូលទៅលេងល្បែងស៊ីសងនៅក្នុងកាស៊ីណូខាងលើនេះ។

ប្រភពខាងលើបានបន្តទៀតថា មន្ត្រីមូលដ្ឋានវៀតណាមទាំង ២រូបនោះ រួមមាន លោក Ho Dai Dung ដែលបានភ្នាល់ល្បែងចំនួន ៩៥ដៃ មានទឹកប្រាក់ភ្នាល់សរុបជាង ៧លានដុល្លារ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំកន្លះ។ ចំណែកឯមន្ត្រីម្នាក់ទៀតឈ្មោះ Ngo Ngoc Duc បានភ្នាល់ល្បែងក្នុងទំហំទឹកប្រាក់ ៤,២លានដុល្លារ និងត្រូវកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៣ឆ្នាំ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Times

administrator

Related Articles