ទឹកជំនន់អយុធ្យា កាន់តែសាហាវ សម្លាប់មនុស្សកើនដល់ ១៥នាក់ និងលិចលង់ប្រាសាទបុរាណ!

ទឹកជំនន់អយុធ្យា កាន់តែសាហាវ សម្លាប់មនុស្សកើនដល់ ១៥នាក់ និងលិចលង់ប្រាសាទបុរាណ!

ស្ថានការណ៍ទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅខេត្តអយុធ្យា ប្រទេសថៃ កំពុងបន្តអូសបន្លាយ និងកើនឡើងជាលំដាប់ ដោយបានឆក់យកជីវិតមនុស្សកាន់តែច្រើន និងបន្សល់ទុកការខូចខាតទ្រង់ទ្រាយធំ។ សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត!

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Amarin នៅថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ចំនួនជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់នៅអយុធ្យា បានកើនឡើងដល់ ១៥នាក់ហើយ។

ដោយសារតែការបង្ខំចិត្តបញ្ចេញទឹកក្នុងកម្រិតខ្ពស់រហូតដល់ ២,៩០០ ម៉ែត្រគូបក្នុងមួយវិនាទី ពីទំនប់ចៅប្រាយ៉ា ទឹកជំនន់បានជន់លិចលំនៅឋាន និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦២,៣៤៨ គ្រួសារ ក្នុង ៩៤៧ ភូមិ, ១៤៣ ឃុំ និង ១១ ស្រុក។ ក្នុងចំណោមស្រុកដែលរងផលប៉ះពាល់ខ្លាំងជាងគេ មានដូចជា Sena, Phak Hai, Bang Ban, Bang Sai និង Phra Nakhon Si Ayutthaya។

ខេត្តអយុធ្យា ដែលជាអតីតរាជធានីបុរាណមួយរបស់ថៃ កំពុងរងការជន់លិចធ្ងន់ធ្ងរជាងរាល់ឆ្នាំ ដែលមិនធ្លាប់មានពីមុនមក រហូតដល់ប៉ះពាល់ទៅដល់បេតិកភណ្ឌប្រវត្តិសាស្ត្រជាច្រើន។ កាលពីសប្តាហ៍មុន ប្រាសាទបុរាណជើងថា (Choeng Tha) ដែលត្រូវបានសាងសង់ក្នុងសម័យអយុធ្យា និងចុះបញ្ជីជាទីតាំងបុរាណវិទ្យា ត្រូវបានទឹកលិចជម្រៅមួយម៉ែត្រ ហើយមកទល់ពេលនេះ កម្ពស់ទឹកបានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីមានការរំដោះទឹកចេញពីទំនប់ចៅប្រាយ៉ា។

ពេញមួយឆ្នាំនេះ ប្រទេសថៃទាំងមូលបានទទួលរងឥទ្ធិពលយ៉ាងដំណំពីព្យុះជាបន្តបន្ទាប់ ដែលបានបង្កឲ្យមានទឹកជំនន់ធ្ងន់ធ្ងរជាយថាហេតុ។ អយុធ្យាជាខេត្តមួយក្នុងចំណោមខេត្តដែលរងផលប៉ះពាល់ខ្លាំងជាងគេ ដោយសារតែបរិមាណទឹកភ្លៀងធ្លាក់ឥតឈប់ឈរដែលមិនធ្លាប់មានពីមុនមក ដែលជាឥទ្ធិពលនៃព្យុះជាច្រើន (ជាពិសេសព្យុះ Kalmaegi) បានធ្វើឲ្យកម្ពស់ទឹកនៅទំនប់ចៅប្រាយ៉ាឡើងដល់កម្រិតគ្រោះថ្នាក់។ នេះជាមូលហេតុដែលអាជ្ញាធរត្រូវបង្ខំចិត្តរំដោះទឹកចេញ ដើម្បីបញ្ចៀសការបាក់ធ្លាយទំនប់។

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហេតុអ្វីប្រាសាទបុរាណនៅខេត្តអយុធ្យា ត្រូវទឹកលិចធ្ងន់ធ្ងរខុសប្លែកជាងរាល់ឆ្នាំ?

administrator

Related Articles