ជនរងគ្រោះ៣នាក់ ដោយការបាញ់ប្រហាររបស់ទាហានថៃ ត្រូវបញ្ជូនមកព្យាបាលនៅភ្នំពេញ!

ជនរងគ្រោះ៣នាក់ ដោយការបាញ់ប្រហាររបស់ទាហានថៃ ត្រូវបញ្ជូនមកព្យាបាលនៅភ្នំពេញ!

រាជធានី​ភ្នំពេញ ៖ ជន​ស៊ី​វិល​កម្ពុជា​ចំនួន​៣​នាក់ ដែល​បាន​រង​របួស​ធ្ងន់​ស្រាល ដោយសារ​ការ​បាញ់ប្រហារ​របស់​យោធា​ថៃ កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូ​រី មក​កាន់​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ហើយ​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​នេះ ដើម្បី​បន្ត​ការ​ព្យាបាល ។ជនរងគ្រោះ

នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​របស់​ក្រសួង​ព័ត៌មាន​នា​ម៉ោង​១០​ព្រឹក​។ ករណី​បាញ់ប្រហារ​នេះ​បាន​បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​កម្ពុជា​ម្នាក់​បាន​បាត់បង់ជីវិត​នៅ​នឹង​កន្លែង និង​៣​នាក់​ផ្សេងទៀត​រង​របួស​ធ្ងន់​ស្រាល ។ជនរងគ្រោះ

អាជ្ញាធរ​កម្ពុជា​កំពុង​តែ​តាមដាន​ស្ថានការណ៍​នេះ​យ៉ាង​យកចិត្តទុកដាក់​បំផុត ខណៈ​ដែល​បញ្ហា​នៅ​តាម​បណ្ដោយ​ព្រំដែន​នៅ​តែ​ជា​កង្វល់​ដដែល ។ព្រំដែនព្រំដែនព្រំដែន

administrator

Related Articles