ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើអំពើហិង្សាទៅលើស្ត្រីជាអ្នកម៉ាស្សា និងកោសជប់។ ការឃាត់ខ្លួននេះធ្វើឡើងនៅចំណុចផ្លូវបេតុង ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យមានឈ្មោះ មាឃ ម៉ារ៉ាឌី ភេទប្រុស មុខរបរជាងជួសជុលរថយន្ត មានទីលំនៅផ្ទះលេខ១៣ ផ្លូវរទេះភ្លើង ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ករណីហិង្សានេះបានកើតឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចហាងម៉ាស្សា និងកោសជប់ មួយកន្លែង ស្ថិតនៅផ្លូវរទេះភ្លើង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ បច្ចុប្បន្ន ជនសង្ស័យរូបនេះ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីបន្ត។
