ឥណ្ឌា៖ របួសនិងស្លាប់ជិត៤០នាក់ ក្នុងហេតុការណ៍ផ្ទុះដ៏សន្ធឹកនៅស្ថានីយ៍ប៉ូលិសមួយកន្លែង

ឥណ្ឌា៖ របួសនិងស្លាប់ជិត៤០នាក់ ក្នុងហេតុការណ៍ផ្ទុះដ៏សន្ធឹកនៅស្ថានីយ៍ប៉ូលិសមួយកន្លែង

ឥណ្ឌា៖ ហេតុការណ៍ផ្ទុះដ៏កក្រើកមួយបានកើតឡើងនៅស្ថានីយ៍ប៉ូលិសមួយកន្លែងក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៩នាក់ស្លាប់បាត់បង់ជីវិត និង ២៩នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ នេះបើយោងតាមការផ្សាយរបស់សារព័ត៌មាន Aljazeera។

ស្ថានីយ៍ប៉ូលិសរងគ្រោះនេះមានទីតាំងស្ថិតនៅក្នុងទីក្រុង Srinagar នៃតំបន់កាស្មៀរ ដែលជាតំបន់ព្រំដែនជាប់នឹងប្រទេសប៉ាគីស្ថាន។ ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមជនរងគ្រោះទាំងអស់ ភាគច្រើនជាមន្ត្រីនគរបាល និងអ្នកជំនាញផ្នែកកោសល្យវិច័យ ដែលកំពុងបំពេញភារកិច្ចត្រួតពិនិត្យគ្រឿងផ្ទុះមួយចំនួននៅទីនោះ។

រូបភាពហេតុការណ៍ផ្ទុះ

អាជ្ញាធរឥណ្ឌាបានសម្តែងការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចនឹងបន្តកើនឡើងខ្ពស់ជាងនេះ ដ្បិតមានជនរងគ្រោះប្រមាណ ៥នាក់កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ យ៉ាងណាមិញ ចំពោះមូលហេតុពិតប្រាកដនៅពីក្រោយការផ្ទុះដ៏សន្ធឹកនេះ គឺនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ ខណៈដែលក្រុមអ្នកស៊ើបអង្កេតកំពុងបន្តធ្វើការយ៉ាងយកចិត្តទុកដាក់។

អត្ថបទ៖ ភក្តី
ប្រភព៖ Aljazeera

administrator

Related Articles