រដ្ឋមន្ត្រីការបរទេសថៃ អះអាងថា៖ «ការទូតជាគន្លឹះដោះស្រាយជម្លោះព្រំដែន នាំមកនូវសន្តិភាព»

រដ្ឋមន្ត្រីការបរទេសថៃ អះអាងថា៖ «ការទូតជាគន្លឹះដោះស្រាយជម្លោះព្រំដែន នាំមកនូវសន្តិភាព»

លោក ស៊ីហាសាក់ ភួងកេតកែវ (Sihasak Phuangketkeow) រដ្ឋមន្ត្រីការបរទេសថៃ បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Thai PBS កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃ គឺនៅតែអាចដោះស្រាយបានតាមរយៈយន្តការការទូត។

Sihasak Phuangketkeow
លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ (រូបថត៖ Thai PBS)។

បទសម្ភាសន៍នេះបានធ្វើឡើងចំពេលដែលភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរបានផ្ទុះឡើងសារជាថ្មី បន្ទាប់ពីភាគីថៃបានអះអាងថា ទាហានរបស់ខ្លួនបានដើរជាន់មីនរហូតដល់បាត់បង់ជើង ហើយបានទម្លាក់កំហុសមកលើកម្ពុជា រហូតឈានដល់ការប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាព។ ទោះជាយ៉ាងណា ករណីនេះត្រូវបានគេមើលឃើញថា គ្រាន់តែជាលេសរបស់ថៃប៉ុណ្ណោះ ដើម្បីបង្កហេតុធ្វើសង្គ្រាម។

លោក ស៊ីហាសាក់ បានថ្លែងថា៖ «មនុស្សជាច្រើនប្រហែលជាលែងមានជំនឿចិត្តលើផ្នែកការទូតហើយ ដោយសារតែស្ថានការណ៍បច្ចុប្បន្ន។ ប៉ុន្តែការទូតនៅតែជាឧបករណ៍ដ៏សំខាន់បំផុតក្នុងការដោះស្រាយជម្លោះ។ ការប្រើប្រាស់កម្លាំងយោធានឹងនាំមកនូវអំពើហិង្សា និងការបាត់បង់ជីវិតទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់។ ដូច្នេះ ការទូតគឺជាជម្រើសដ៏ល្អបំផុតដើម្បីសម្រេចបាននូវបំណងប្រាថ្នារបស់យើង»។ Diplomacy

លោកបានបន្ថែមថា៖ «ក្នុងនាមជាអ្នកការទូត ខ្ញុំនៅតែជឿជាក់ថាសន្តិភាពអាចសម្រេចទៅបាន ទោះបីជាពេលនេះមានឧបសគ្គលំបាកយ៉ាងណាក៏ដោយ»។

គួររំលឹកផងដែរ លោក អនុទីន (Anutin) បានប្រកាសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាដោយឯកតោភាគី ដែលកិច្ចព្រមព្រៀងនេះមានវត្តមានលោក ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២៥ ជាសាក្សី។

បន្ទាប់ពីការប្រកាសផ្អាកកិច្ចព្រមព្រៀងនេះ លោក អនុទីន ក៏បានថ្លែងប្រាប់លោក ត្រាំ យ៉ាងដាច់អហង្ការថា ប្រសិនបើសហរដ្ឋអាមេរិកហ៊ានចាត់វិធានការដំឡើងពន្ធដើម្បីដាក់សម្ពាធនោះ ថៃនឹងស្វែងរកទីផ្សារថ្មីជំនួសអាមេរិកវិញ។ សម្ដីនេះបានបង្កឱ្យមានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំងក្លានៅក្នុងប្រទេសថៃផ្ទាល់។ Thailand-US relations

អត្ថបទដោយ៖ សុខ សុវណ្ណ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

administrator

Related Articles