ស្ថានទូតអាមេរិកប្រចាំកម្ពុជា បើកដំណើរការពេញលេញឡើងវិញ បន្ទាប់ពីច្បាប់ថវិកាសហរដ្ឋអាមេរិកត្រូវបានអនុម័ត

ស្ថានទូតអាមេរិកប្រចាំកម្ពុជា បើកដំណើរការពេញលេញឡើងវិញ បន្ទាប់ពីច្បាប់ថវិកាសហរដ្ឋអាមេរិកត្រូវបានអនុម័ត

(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសដំណើរការពេញលេញឡើងវិញហើយ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីច្បាប់ចំណាយថវិការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកសម្រាប់ពេលបច្ចុប្បន្នត្រូវបានអនុម័តជាផ្លូវការ។ នេះជាដំណឹងល្អបន្ទាប់ពីស្ថានទូតបានផ្អាកសេវាកម្មមួយចំនួនជាបណ្ដោះអាសន្នកាលពីមុន។

សូមរំឭកថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ស្ថានទូតអាមេរិកនៅកម្ពុជាធ្លាប់បានប្រកាសថា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួននឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់តែប៉ុណ្ណោះ។
ស្ថានទូតអាមេរិកនៅកម្ពុជា
ស្ថានទូតបានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសារតែពុំមានការព្រមព្រៀងលើការចំណាយថវិកា គណនីបណ្តាញសង្គមហ្វេសប៊ុករបស់ស្ថានទូតអាមេរិកនៅភ្នំពេញ នឹងមិនធ្វើបច្ចុប្បន្នភាពជាទៀងទាត់នោះទេ រហូតដល់ប្រតិបត្តិការទាំងស្រុងត្រូវបានបន្តឡើងវិញ លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់។ នៅពេលនោះ សេវាកម្មលិខិតឆ្លងដែន និងទិដ្ឋាការនានាដែលបានណាត់រួច ស្ថានទូតអាមេរិកភ្នំពេញ នឹងបន្តដំណើរការដោយស្ថានការណ៍អនុញ្ញាតបាន»។ ស្ថានភាពស្រដៀងគ្នានេះក៏បានកើតឡើងនៅតាមបណ្ដាស្ថានទូតអាមេរិកជាច្រើននៅជុំវិញពិភពលោកផងដែរ។ ផ្ដល់សិទ្ធិដោយ៖ Fresh News

administrator

Related Articles