រឿងរ៉ាវដ៏រន្ធត់! ប្រទះឃើញសពអណ្ដែតទឹកក្រោមស្ពានធ្លក ភ្ញាក់ផ្អើលពេញក្រុងស្វាយរៀង!

រឿងរ៉ាវដ៏រន្ធត់! ប្រទះឃើញសពអណ្ដែតទឹកក្រោមស្ពានធ្លក ភ្ញាក់ផ្អើលពេញក្រុងស្វាយរៀង!

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរជាច្រើន មានការភ្ញាក់ផ្អើល និងចោមរោមមើលយ៉ាងណែនណាន់តាន់តាប់ បន្ទាប់ពីបុរសម្នាក់បានចុះទៅលាងដៃ ក៏ស្រាប់តែប្រទះឃើញសពអណ្ដែតទឹកគួរឱ្យរន្ធត់ នៅក្រោមស្ពានធ្លក ស្ថិតក្នុងក្រុងស្វាយរៀង កាលពីរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។ ភ្លាមៗនោះ ករណីនេះត្រូវបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះមកធ្វើការត្រួតពិនិត្យ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១៣ ក្នុងភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

បើតាមការរៀបរាប់ពីអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានចុះទៅលាងដៃនៅចំណុចស្ពានធ្លក ក្នុងសង្កាត់សង្ឃ័រ។ ភ្លាមៗនោះ គាត់ក៏បានក្រឡេកឃើញសាកសពមួយអណ្ដែតទឹក ហើយមានធុំក្លិនស្អុយទៀតផង។ ដោយមានការភ្ញាក់ផ្អើលជាខ្លាំង ទើបគាត់បានរាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗតែម្ដង។

ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងបានហ៊ុមព័ទ្ធខ្សែការពារកុំឱ្យអ្នកមិនពាក់ព័ន្ធចូលទៅជិត ដើម្បីរង់ចាំសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យសាកសពបន្តទៀត។ គិតមកដល់ពេលនេះ សាកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណថាជាភេទស្រី ឬប្រុសនៅឡើយទេ។

administrator

Related Articles